adverise with khmeread 1

របៀប​ធ្វើ​ទឹក "​អាល់កាលី​ន​" ដើម្បី​ជួយ​សម្រក​ទម្ងន់ បំបាត់​ការ​អស់កម្លាំង គ្រប់គ្រង​ជាតិ​អាស៊ីត និង​បញ្ហា​ជាច្រើន​ទៀត​

    ​នៅពេល​អ្នក​គិតដល់​សុខភាព​របស់​ម្នាក់ និង​អាហារូបត្ថម្ភ ម្ហូប​ឬ​សារធាតុចិញ្ចឹម​អ្វីដែល​អ្នក​គួរ​ជ្រើសរើស​?

​    ​ខ្លួន​មនុស្ស​បង្កើតឡើង​ដោយ​ជាតិ​ទឹក ៨០ ភាគរយ និង​ខួរក្បាល​មនុ​ស្សមានជាតិ​ទឹក ៧០ ភាគរយ នេះ​មានន័យថា​ទឹក​មាន​សារៈសំខាន់​ណាស់​ចំពោះ​មនុស្ស​។​

​    ​គ្រាន់តែ​អ្នក​ក្រោក​ពី​ព្រលឹម​ភ្លាម អ្នក​បាន​ខ្សោះ​ជាតិ​ទឹក​អស់ ២ កែវ​ទៅហើយ​។ ហើយ​ទឹក​អាច​ដោះស្រាយ​បញ្ហា​ក្នុង​រាងកាយ​មនុស្ស​ច្រើនណាស់​។ វា​ផ្ដល់​ថាមពល ជួយ​កាត់បន្ថយ​ការ​ឃ្លាន​អាហារ ជួយ​អ្នក​ផ្ដោតអារម្មណ៍ និង​ច្រើន​ទៀត​។​

​    ​* អត្ថប្រយោជន៍​នៃ​ការ​ផឹកទឹក​អាល់កាលី​ន (Alkaline) 
​    ​- មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម អ័រម៉ូន ក្ល​រី​ន និង​សារធាតុ​ផ្សេងទៀត​ល្អ​សម្រាប់​រាងកាយ​
​    ​- ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​
​    ​- គ្រប់គ្រង​ជាតិ​អាស៊ីត​ក្នុង​រាងកាយ មិន​ឱ្យលើស​មិនឱ្យ​ខ្វះ​
​    ​- ជួយ​ឱ្យមាន​កម្លាំង​
​    ​- សម្រក​ទម្ងន់​
​    ​- ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ។​ល​។​

​    ​* គ្រឿងផ្សំ​
​    ​- អំបិល​តំបន់​ហិមាល័យ​ពណ៌​ផ្កាឈូក ១ ស្លាបព្រា​កាហ្វេ (​បើ​អត់​ជម្រើស ប្រើ​អំបិល​សមុទ្រ​)
​    ​- ក្រូច​ភ្លា ១ ផ្លែ​កាត់​ទៅជា ៨ ដុំ​
​    ​- ទឹកបរិសុទ្ធ ១,៨ លីត្រ​

​    ​* របៀប​ធ្វើ​
​    ​ដាក់​ទឹក​ក្នុង​ឆ្នាំង​មួយ​ដាក់​ក្រូច និង​អំបិល​ចូល​កូរ​ឱ្យ​សព្វ​បិទ​គម្រប​ទុកចោល​មួយ​យប់ (៨-១២​ម៉ោង​) ក្នុង​បន្ទប់​មាន​សី​តុ​ណ្ហា​ភាព​ល្មម​។ ផឹក ២ កែវ​នៅពេល​ព្រឹក​ព្រលឹម​រាល់ថ្ងៃ​៕

adverise with khmeread
ប្រភព៖ healthyfoodhelp

អ្នកនឹងចូលចិត្ត

មតិយោបល់