adverise with khmeread 1

អាមេរិក​បានត្រឹមតែ​ព្រួយបារម្ភ ប្រធានាធិបតី​ហ្វីលីពីន​បានត្រឹមតែ​បន្ត​សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​បន្ថែម​

    ​យោងតាម​តួលេខ​របស់​ប៉ូលិស​បានឱ្យដឹងថា ហ្វីលីពីន​បាន​កត់ត្រា​ករណី​សម្លាប់​ទាក់ទង​គ្រឿងញៀន​ប្រហែល ១.៨០០ នាក់​ហើយ តាំងពី​ប្រធានាធិបតី Rodrigo Duterte ឡើងកាន់​អំណាច ៧ សប្តាហ៍​កន្លងទៅនេះ និង​បានចាប់ផ្តើម​ធ្វើសង្គ្រាម​លើ​គ្រឿងញៀន​ហួស​ពី​ការ​ស្មាន​ឆ្ងាយ​ណាស់​។ 

​    ​អគ្គ​នគរបាលជាតិ​ហ្វីលីពីន លោក Ronald Dela Rosa បាន​ប្រាប់​គណៈកម្មាធិការ​ព្រឹទ្ធសភា​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នកជួញដូរ និង​អ្នកប្រើប្រាស់​គ្រឿងញៀន ៧១២ នាក់​ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​ប៉ូលិស​តាំងពី​ថ្ងៃទី ១ ខែកក្កដា​។ 

​    ​លោក Dela Rosa និយាយថា ប៉ូលិស​កំពុង​ស៊ើបអង្កេត​ករណី​សម្លាប់​ទាក់ទង​គ្រឿងញៀន ១.០៦៧ នាក់​ទៀត ដោយ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ទេ​។ កាលពី​ថ្ងៃអាទិត្យ លោក Duterte បាន​សម្តែង​ការក្តៅក្រហាយ​យ៉ាងខ្លាំង​ដាក់​អង្គការ​អ​.​ស​.​ប​ចំពោះ​ការរិះគន់​អំពី​ការស្លាប់​នេះ និង​គំរាម​ចាក​ចេញពី UN ហើយ​ចាប់​ដៃគូ​ជាមួយ​ចិន​និង​ប្រទេស​ផ្សេងទៀត​ដើម្បី​បង្កើត​អង្គការ​ថ្មី​ទៀតផង​។ 

​    ​សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​មួយ​របស់​ហ្វីលីពីន បាន​និយាយថា ខ្លួន​មាន "​ការព្រួយបារម្ភ​យ៉ាងខ្លាំង​" ចំពោះ​របាយការណ៍​ទាំងនេះ ហើយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក Mark Toner បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​រប​ស់លោក Duterte ធានា​ឱ្យបាន​ថា អាជ្ញាធរ​អនុវត្ត​ច្បាប់​គោរព​សិទ្ធិមនុស្ស​៕ 

​ប្រភព​៖  channelnewsasia

adverise with khmeread

មតិយោបល់