adverise with khmeread 1

មិនគួរ​ឱ្យ​ជឿ​! ឈ្លើយសឹក​អាមេរិក​និង​អង់គ្លេស ៦០ ឆ្នាំ​ហើយ​នៅ​មិនទាន់​ដោះលែង​ពី​កូរ៉េខាងជើង​

    ​ឈ្លើយសឹក​អាមេរិក​និង​អង់គ្លេស​រាប់រយ​នាក់​ត្រូវគេ​ជឿថា​ស្លាប់​អស់ហើយ​នៅ​ជំរំ​ប្រមូលផ្តុំ​ស្រដៀង​សម័យ​ណា​ស៊ី បន្ទាប់ពី​ត្រូវ​ចាប់ខ្លួនបាន​កាលពី ៦០ ឆ្នាំមុន​។ 

​    ​ប៉ុន្តែ​ក្រុម​អ្នកធ្វើ​យុទ្ធនាការ​ដែលជា​អតីតយុទ្ធជន និង​អ្នកប្រវត្តិសាស្ត្រ​ច្រើន​នាក់​និយាយថា ឈ្លើយសឹក​ទាំងនោះ​មួយចំនួន​ប្រហែល​នៅមាន​ជីវិត​នៅឡើយ​ទេ ដោយសារ​មាន​ការសន្តោសប្រណី​ពី​គីម ជុង​អ៊ុន​។ 

​    ​ទាហាន​ក្មេងៗ​បាត់​ខ្លួន​ទាំងនោះ​ប្រហែល​ក្លាយជា​មនុស្ស​ចាស់​អស់ហើយ និង​កំពុង​ជាប់​ក្នុង​ឋាននរក​គួរឱ្យខ្លាច និង​ងងឹត​សូន្យសុង ដោយ​សង្ឃឹម​ចង់ទៅ​ផ្ទះ​វិញ​ថ្ងៃ​ណាមួយ​ដើម្បី​ជួប​មុខ​ប្រពន្ធ កូន និង​មិត្តស្រី បន្ទាប់ពី​ចាកចេញ​ពី​ស្រុកកំណើត​អស់​រាប់​ទសវត្សរ៍​។ 

​     ឯកសារ​សម្ងាត់​មួយ​ដែល​ត្រូវបាន​វេ​ប​សាយ Daily Star Online មើលឃើញ​គឺជា​ភស្តុតាង​ដ៏​សំខាន់​បង្ហាញថា ទាហាន​រាប់រយ​នាក់ រាប់ទាំង​ទាហាន​អង់គ្លេស ត្រូវបាន​ទុកចោល​មិន​អើពើ និង​បោះបង់ចោល​ដោយ​រដ្ឋាភិបាល ដែល​លុបឈ្មោះ​ពួកគេ​ចេញពី​បញ្ជី​ដោយ​ចាត់ទុកថា​បាន​បាត់​ខ្លួន​ពេល​កំពុង​បំពេញបេសកកម្ម​។ 

​    ​របាយការណ៍​មួយ​ក្នុងចំណោម​របាយការណ៍​សម្ងាត់​ជាច្រើន​ត្រូវបាន​សរសេរ​ដោយ​នាយអគ្គសេនាធិការ​កង​ទ័ពអាកាស​អាមេរិក លោក Nathan F Twinning គឺ​មួយឆ្នាំ​បន្ទាប់ពី​សង្គ្រាម​កូរ៉េ​បានបញ្ចប់​។ 

​    ​នៅត្រឹម​ដំណាក់​កាលនោះ កូរ៉េខាងជើង​ត្រូវគេ​សន្ម​ត់​ថា​បានប្រគល់​ឈ្លើយសឹក​ត្រឡប់​ឱ្យ​អាមេរិក និង​អង់គ្លេស​អស់ហើយ​។ 

​    ​លោក Twinning បាន​និយាយថា "​ចំនួន​មិនដឹង​ច្បាស់​តែ​គួរឱ្យ​ទុកចិត្តបាន​នៃ​ទាហាន​អាមេរិក​ដែល​ចាប់បាន​ក្នុងពេល​ផ្ទុះ​សង្គ្រាម​កូរ៉េ​គឺ​នៅ​កំពុង​ចាប់​ធ្វើជា​ឈ្លើយសឹក​នៅឡើយ​ទេ​"​។ 

​    ​របាយការណ៍​សម្ងាត់​មួយ​របស់ CIA (​ក្នុង​រូបភាព​) ដែល​បានមកពី​ឆ្នាំ ១៩៩៧ បានបញ្ជាក់​អំពី​រឿងនេះ​។ 

​    ​របាយការណ៍​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​អំពី​ឈ្លើយសឹក​អង់គ្លេស​និង​អាមេរិក​ក្នុង​កូរ៉េខាងជើង​ត្រូវបាន​រាយការណ៍​ទៅកាន់​ក្រសួងការពារជាតិ​អាមេរិក​ដោយ​ជនជាតិ​រ៉ូ​ម៉ា​នី​ម្នាក់​កាលពី​ថ្ងៃទី ១៧ ខែកុម្ភៈ ១៩៨៨ ដែល​បាន​ទៅលេង​ប្រទេស​កូរ៉េខាងជើង​។ 

​    ​ជនជាតិ​រ៉ូ​ម៉ា​នី​នោះបាន​ប្រទះឃើញ​បុរស​ស្បែក​សវ័យ​កណ្តាល​កំពុង​ដើរ​នៅ​កសិដ្ឋាន​មួយ​នៅ​រវាង​ទីក្រុង​ព្យុងយ៉ាង និង​ទីក្រុង​ណាំ​ប៉ូ​។​

​     ជន​រត់ចោល​កូរ៉េខាងជើង​បាន​និយាយថា ជំរំ​លុត​ដំ​របស់​កូរ៉េខាងជើង​គឺ​រក្សា​អ្នកទោស​នៅក្នុង​រូង​ងងឹត ចាប់​ពួកគេ​ធ្វើ​ទារុណកម្ម វាយដំ​រាល់ថ្ងៃ បង្អត់អាហារ និង​ប្រើ​ឱ្យធ្វើ​ការ​ដូច​ទាសករ​៕

​ប្រភព​៖ dailystar

adverise with khmeread

មតិយោបល់