adverise with khmeread 1

បើកម៉ូតូលឿនប៉ះដៃចង្កូតជាមួយរថយន្តកំពុងបត់ឆ្លងផ្លូវដួលបោកស្លាប់

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​មិន​ប្រ​យ​ត្ន័​ទៅ ប៉ះ​ជាមួយ​ក្បាល​រថយន្ត​ដែល​កំពុង​បត់​ឆ្លងផ្លូវ​ត្រឡប់ក្រោយ​មិនបាន ស៊ីញ៉ូ បណ្តាល​ផ្លោង​ម៉ូតូ​ទៅ​បោក​នឹង​ខឿន​ចិញ្ចើមផ្លូវ រីឯ​មនុស្ស​ផ្លោង​បោក​ក្បាល​ពីក្រោយ​ទៅលើ​ឥដ្ឋការ៉ូឡា ស្លាប់​ភ្លាមៗ​។​
    ហេតុការណ៍​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​សូគីម៉ិច​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​
​រុស្ស៊ី ស្ថិតក្នុង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
    បុរសរងគ្រោះ​ខាងលើ​ឈ្មោះ អ៊ វណ្ណដា អាយុ ២៩​ឆ្នាំ ហើយ​សព្វថ្ងៃ​ទើបតែ​ប្រឡង​ជាប់​ជា​គ្រូបង្រៀន​និង​រៀន​បន្ត​ផ្នែក​ច្បាប់ មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ឡង ឃំ​ុ​កំពែង ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​នៅឡើយ​ទេ ។​
    គាត់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​ប៊ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BC-7079 ចំណែក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX 300 ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-4099 ។​
    ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​យ៉ាង​លឿន​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ។​
    ខណៈ​ជិត​មកដល់​កន្លែងកើតហេតុ​ជា​កន្លែង​ផ្លូវ​កោង​ក៏​រថយន្ត Lexus RX300 បើក​ទិសដៅ​ពី​កើ​តទៅ​លិច ហើយ​បាន​បត់​ត្រឡប់​ដោយ​មិនបាន​ស៊ីញ៉ូ ជាហេតុ​ធ្វើ​ឲ្យ​ម៉ូតូ គេច​មិនទាន់​ប៉ះ​ដៃចង្កូត​ម៉ូតូ​នឹង​ក្បាល​រថយន្ត​ចំហៀង​ខាងស្តាំ ខ្ទាត​ម៉ូតូ​បុក​ខឿន​ថ្នល់ ។​
   រីឯ​មនុស្ស​ផ្លោង​ហោះ​ទៅលើ​ឥដ្ឋ​កា​រូ​ឡា បោក​ក្បាល​ពីក្រោយ​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាន​ស្ទាក់​ឃាត់​រថយន្ត​ប្រគល់​ឲ្យ​សមត្ថកិច្ច​ផងដែរ ។​
   ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​វាស់វែង​យក​វត្ថុតាង​ទាំង​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ។​ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ធ្វើឯកសារ​រួច ប្រគល់អោយ​សាច់ញាតិ​ដើម្បី​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅឯ​ស្រុកកំណើត​៕​

adverise with khmeread

មតិយោបល់