ករណីពស់ពិសកាចសាហាវចឹក គឺមានតែដឹកទៅសង្គ្រោះបន្ទាន់ប៉ុណ្ណោះទើបអាចរួចផុតពីសេចក្តីស្លាប់។ ប៉ុន្តែករណី មិនអាចដឹកទៅសង្គ្រោះទាន់ពេល អ្នកអាចប្រើដំណោះស្រាយដែលអាចធ្វើបានដោយខ្លួនឯងនៅផ្ទះ។
សូម្បីពស់ពិសសាហាវកម្រិតណាក៏អាចព្យាបាលបឋមបានជាមួយធ្យូងបាតឆ្នាំងដែរ។ ធ្យូងនេះជួយបឺតយកពិស និងជួយទប់ស្កាត់ការបំផ្លាញកោសិកាឈាមក្រហម ដោយសារពិសពស់។ ដូច្នេះ នៅពេលមានករណីពស់ពិសកាចសាហាវចឹក អ្នកគួរប្រើប្រាស់ធ្យូងនេះធ្វើជាវិធីសង្គ្រោះបឋម ទម្រាំដឹកទៅដល់មន្ទីរពេទ្យ។
* វិធីសង្គ្រោះ៖
- ហាមអ្នកពស់ចឹកកម្រើកផ្តេសផ្តាស ព្រោះអាចជួយពន្លឿនល្បឿនពិសជ្រាបចូលក្នុងសរសៃឈាម។
- យកធ្យូងបាតឆ្នាំង លាយជាមួយទឹកឱ្យទៅជាប៉ិៗ ដាក់បិតត្រង់កន្លែងពស់ចឹក ហើយយកបង់រុំ។
- ដាក់ដៃអ្នករបួសត្រាំក្នុងទឹកកក។
- ដឹកទៅមន្ទីរពេទ្យ។
- ជួយឱ្យបានឆាប់កាន់តែល្អ កុំចាំទាល់តែពស់ចឹកយូរហើយទើបជួយ៕
ប្រភព៖ recipesfornaturalremedies
