adverise with khmeread 1

អ្នកទោស​នៅ​អាមេរិក​កំពុង​ពេញនិយម​ស៊ី​មី​កញ្ចប់​

    ​តាម​ការសិក្សា​ថ្មី​មួយ​បាន​លើកឡើងថា មី​កញ្ចប់​បាន​វ៉ា​ដាច់​ថ្នាំជក់​ដោយ​ក្លាយជា​ទំនិញ​ដ៏​មានតម្លៃ​បំផុត​នៅ​គុក​អាមេរិក​មួយចំនួន​។​

​    ​លោក Michael Gibson-Light ជា​អ្នកនិពន្ធ​និង​បាន​សិក្សា​បញ្ហា​នេះ​បាន​និយាយថា "​ពីព្រោះ​វា​មានតម្លៃ​ថោក ឆ្ងាញ់​និង​មាន​កាឡូរី​ច្រើន មី​កញ្ចប់​បាន​ក្លាយជា​អាហារ​ដ៏​មានតម្លៃ​ដែល​វា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ផ្លាស់ប្តូរ​ជាមួយ​ទំនិញ​ដទៃទៀត​"​។​

​    ​យ៉ាងណាក្តី ការស្រាវជ្រាវ​នេះ​គឺ​ពឹង​ផ្អែកទៅលើ​ភស្តុតាង​មិន​ច្បាស់លាស់​មួយ​ពី​អ្នកទោស​ជាង ៦០ នាក់​ប៉ុណ្ណោះ​និង​អ្នកធ្វើការ​នៅ​គុក​ដាក់​អ្នកទោស​ប្រុស​មួយកន្លែង​។ អ្នកនិពន្ធ​ខាងលើ​ក៏បាន​ចង្អុលបង្ហាញ​ពី​ការស្រាវជ្រាវ​ដទៃទៀត​ដោយ​លើកឡើងថា និន្នាការ​ប្រើប្រាស់​មី​កញ្ចប់​ដើម្បី​ដោះដូរ​អាហារ​ផ្សេងទៀត​កំពុង​ឃើញជាក់ស្តែង​នៅ​គុក​ដទៃទៀត​។​

​    ​លោក Gibson-Light ក៏បាន​បន្តថា និន្នាការ​ស៊ី​មី​កញ្ចប់​បាន​កើនឡើង​នៅក្នុង​ចំណោម​អ្នកទោស​នៅក្នុង​គុក​ជាច្រើន​របស់​អាមេរិក ហើយ​ការកើនឡើង​ចំនួន​អ្នក​ស៊ី​មីនេះ​មិនមែន​ដើម្បី​ឆ្លើយតប​ទៅនឹង​ការហាមឃាត់​ផលិតផល​ថ្នាំជក់​នៅក្នុង​ប្រព័ន្ធ​គុក​ទេ​៕

​ប្រភព​៖ BBC

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់