adverise with khmeread Untitled 1

ជំទាវ​ទី​១​ជប៉ុន​ក្លាហាន​ហ៊ាន​ជាន់​ដំបៅ​ចាស់​អាមេរិក គឺ​កំពង់ផែ​ភៀ​ល​ហា​បឺ​

    ​ភរិយា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បានធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​កំពង់ផែ​ភៀ​ល​ហា​បឺ​ក្នុង​រដ្ឋ​ហា​វ៉ៃ​ដ៏​គួរឱ្យភ្ញាក់ផ្អើល ដែល​ទីនោះ​ជា​កន្លែង​ដែល​កងទ័ពអាកាស​ជប៉ុន​បានធ្វើការ​វាយប្រហារ​ម​កលើ​មូលដ្ឋាន​ទ័ពជើងទឹករ​បស់​អាមេរិក​ក្នុង​ឆ្នាំ ១៩៤១​។​

​    ​ការមកដល់​របស់​អ្នកស្រី Akie Abe កាលពី​ថ្ងៃ​ចន្ទ បាន​បង្កើតឱ្យមាន​ពាក្យ​ចចាមអារ៉ាម​យ៉ាង​ឆាប់រហ័ស​ថា ប្តី​របស់គាត់​ក៏​ប្រហែលជា​នឹង​មក​តាម​ក្រោយ​ផងដែរ​នៅ​ចុងឆ្នាំ​នេះ ដែល​រឿងនេះ​អាចជា​ការវិវឌ្ឍ​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​អាច​ពង្រឹង​ចំណងមិត្តភាព​រវាង​អាមេរិក​និង​ជប៉ុន​។​

​    ​ទោះយ៉ាងណា ការអះអាង​ខាងលើ​ត្រូវបាន​ច្រានចោល​ដោយ​នាយខុទ្ទកាល័យ​ជប៉ុន​លោក Yoshide Suga ដោយ​រូបលោក​បាន​អះអាងថា អ្នកស្រី Akie Abe បាន​ចុះចត​នៅ​កំពង់ផែ​ភៀ​ល​ហា​បឺ​ដើម្បី​ធ្វើ​ទស្សនៈកិច្ច​ដោយ​ខ្លួនឯង មុននឹង​ចូលរួម​វេទិកា​បរិស្ថាន​ស្តីពី​សកម្មភាព​មនុស្សធម៌​តាម​សមុទ្រ​នៅ​រដ្ឋ​ហា​វ៉ៃ​។​

​    ​ជំទាវ​ទីមួយ​របស់​ជប៉ុន​រូប​នេះ​ក៏បាន​បង្ហោះ​រូបភាព​ចំនួន ១១ សន្លឹក​នៅលើ​ទំព័រ Facebook របស់គាត់​កាលពី​ថ្ងៃ​ចន្ទ​ផងដែរ ដោយ​បង្ហាញ​ពី​ការ​បួងសួង ដាក់​កម្រងផ្កា​នៅ​កន្លែង​រំលឹក​វិញ្ញាណ​ក្ខ​ន្ត និង​ចាប់ដៃ​អតីតយុទ្ធជន​ម្នាក់ អំឡុង​ទស្សនកិច្ច​ពីរ​ម៉ោង​ទៅកាន់​ស្តូប​រំលឹក​វិញ្ញាណ​ក្ខ​ន្ត USS Arizona Memorial នៅលើ​កោះ Oahu ជា​កន្លែង​ដែល​ទាហាន​អាមេរិក ១.១៧៧ នាក់​ត្រូវស្លាប់​ដោយសារ​ជប៉ុន​ឆ្មក់​វាយប្រហារ​សម័យ​ស​ង្គ្រា​ម​លោក​លើក​ទី​ពីរ​៕

 

ប្រភព៖ CNN

adverise with khmeread

មតិយោបល់