adverise with khmeread 1

អ្នក​ច្បាស់​ជា​លែង​ទិញ​ថ្នាំ​វីតាមីន C មក​លេប​ទៀតហើយ ពេល​ដឹង​ពី​វិធី​ផលិត​វា​ដោយ​ខ្លួនឯង​

    ​វីតាមីន C ត្រូវបាន​គេ​ស្គាល់​ថា​ជា​អាស៊ីត L-ascorbic​។ វា​ជា​វីតាមីន​រលាយ​ក្នុង​ទឹក ដែលមាន​វត្តមាន​នៅក្នុង​របប​អាហារ​ផ្សេងៗ​។​

​    ​វីតាមីន C គឺជា​គ្រឿងផ្សំ​ពេញនិយម​មួយ​សម្រាប់​អ្នក​ផ្ដាសាយ​។ វា​មាន​សារៈសំខាន់​សម្រាប់​ការលូតលាស់​របស់​ជាលិកា និង​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ី​កម្ម ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី​ក្នុង​រាងកាយ​។​

​    ​ខាងក្រោម​នេះ​គឺជា​របៀប​ធ្វើ​វីតាមីន C ដោយ​មិនចាំបាច់​យកលុយ​ទៅ​ទិញ​។​

​    ​ទិញ​ក្រូច​សរីរាង្គ (​ធម្មជាតិ​សុទ្ធ ១០០​ភាគរយ គ្មាន​គីមី​) វា​អាចជា​ក្រូចឆ្មា ក្រូចថ្លុង ឬក៏​ក្រូច​ពោ​សា​ធ៍​។ បន្ទាប់មក​បើ​អ្នក​ញ៉ាំ​វា​ហើយ សូម​ទុក​សំបក​វា​ហាល​នៅលើ​ថាស​មួយ ក្នុង​សីតុណ្ហភាព ៣៧ អង្សារ​សេ​រយៈពេល ២៤ ម៉ោង​រហូតដល់​តែ​វា​ក្រៀម​។ យក​សំបក​ក្រូច​ដែល​ស្ងួត​នោះមក​កិន​រហូត​ទៅជា​ម្សៅ រួច​ចាក់​ដាក់​ដប ដែលមាន​មាត់​តូច មិន​ងាយ​ឱ្យ​ខ្យល់​ចូល រួច​គ្រប​គម្រប​ឱ្យ​ជិត​។​

​    ​របៀប​ប្រើប្រាស់​គឺ​ទទួលទាន​វា​មួយ​ស្លាបព្រា​បាយ​រៀងរាល់ថ្ងៃ ហើយ​ដាក់​វា​នៅក្នុង​ស៊ុប បន្លែ ឬ​ទឹក​ផ្លែឈើ​ជាដើម​៕

adverise with khmeread
ប្រភព៖ consumehealthyfood

អ្នកនឹងចូលចិត្ត

មតិយោបល់