ស្ត្រីសព្វថ្ងៃដែលទទួលរងជំងឺ Polycystic Ovary មានច្រើនណាស់។ ជំងឺនេះមានន័យថាអូវែលពួកគេមានដុះគីសច្រើន។ គីសនេះបង្កើតឡើងដោយដោយការកកើតនូវស៊ុតតូចៗ ជាលទ្ធផលនៃការកើនឡើងកម្រិតអ័រម៉ូន ហើយវាអាចកើតឡើងគ្រប់វ័យមិនថាចាស់ឬក្មេង។
បើទោះជាវាមិនទាន់បង្កគ្រោះថ្នាក់ ប្រសិនបើអ្នកមិនព្យាបាលទាន់ពេល ពួកវានឹងកានតែធំឡើង គឺចប់ហើយ។
* រោគសញ្ញា
- នោមញឹក ឬនោមទាស់
- ហូរឈាមមិនធម្មតា ឬឈឺចាប់ពេលមករដូវ
- ឈឺចាប់ពេលរួមភេទ
- ចង់ក្អួត ឬក៏ក្អួត
- ឡើងទម្ងន់
- បាត់ចំណងអាហារ ឬក៏ ឆាប់មានអារម្មណ៍ឆ្អែត
- ឈឺចង្កេះ
- ឈឺ ឬក៏ហើមក្នុងពោះ។
ពេលខ្លះអ្នកក៏មានរោគសញ្ញាទាំងនេះដូចជាអស់កម្លាំងល្ហិតល្ហៃ ឬក៏កម្រើកពោះវៀន។ ហើយអ្នកគួរតែទៅពិនិត្យនៅពេទ្យ ឬជួបជាមួយនឹងវេជ្ជបណ្ឌិត ប្រសិនបើអ្នកជួបរោគសញ្ញាទាំងនេះ៕
