អ្នកប្រហែលធ្លាប់ដឹងថាមនុស្សខ្លះអាយុ ៨០ ទៅ ៩០ ទៅហើយ ប៉ុន្ដែនៅតែបើករថយន្ត ឬក៏ រត់ធ្វើរំភើយ។ បើមានគោលបំណង ដើម្បីឱ្យសកម្មបែបនេះ អ្នកគួរធ្វើតាមសេចក្ដីណែនាំដូចខាងក្រោម។
* ជម្រើសអាហារ
បើអ្នកហូបដោយមិនគិតថាអាហារនោះល្អឬមិនល្អ ឬក៏អ្នកញ៉ាំច្រើនពេក របបអាហារនឹងមិនធានាអ្នកទេ វានឹងរឹតពន្លឿនអាយុកាលរបស់អ្នក។ អ្នកគួរតែកំណត់ជាតិកាល់ឡូរី និងទទួលសារធាតុចិញ្ចឹមឱ្យបានច្រើន ផ្លែឈើ បន្លែ គ្រាប់ធុញ្ញជាតិ និងញ៉ាំអាហារដែលមានជាតិអំបិល ស្ករ និងសារធាតុមិនចាំបាច់ឱ្យបានតិចតួចបំផុត។
* គេងយល់សប្ដិអាក្រក់
គេងមិនគ្រប់គ្រាន់ រាងកាយរបស់អ្នកនឹងប្រឈមមុខបញ្ហាច្រើន។ ការគេងមានសារសំខាន់ណាស់ ដែលវាជាផ្នែកមួយនៃសុខភាព ភាពរីករាយ និងផលិតភាពជីវិត។ កង្វះការគេងប្រឈមនឹងបញ្ហាដូចជាធាតុ មហារីក និងបញ្ហាសុខភាពផ្សេងៗទៀត។ គួរគេងឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យខួរក្បាលបានសម្រាក។
* ស្ត្រេស
ស្ត្រេសម្ដងម្កាលគឺល្អ។ ស្ត្រេសម្ដងម្កាលជំរុញការបញ្ចេញជាតិ Adrenaline។ ប៉ុន្ដែស្ត្រេសហួសប្រមាណគឺមិនល្អទេ ហើយវាអាចបណ្ដាលឱ្យឈឺក្បាលខ្លាំង និងមានបញ្ហាសុខភាពផ្សេងៗទៀត។
* អសកម្ម
អង្គុយមួយកន្លែងសាច់ដុំក្នុងផ្នែកខ្លះនៃរាងកាយរបស់អ្នកនឹងចុះទន់ខ្សោយ និងបណ្ដាលឱ្យមានផលវិជ្ជមានលើការរំលាយអាហារទៀត។ គួរតែមានសកម្មភាពដើរចុះឡើង ងើបពីកៅអីមិនថាអ្នកនៅកន្លែងធ្វើការ ឬអាចធ្វើជាដើរនិយាយទូរស័ព្ទ។
* ជាតិពុល
អ្នកមិនដឹងថាជាតិនៅទីណាទេ មនុស្សគ្រប់គ្នាតែងតែទទួលបានវា។ ហើយនរណាក៏ដឹងដែរថាវាមិនល្អដល់សុខភាពរបស់យើងទេ ប្រសិនបើអ្នកសម្ងំទុកវា។ វាអាចកកកុញក្នុងឈាម កោសិកាខ្លាញ់ និងជាលិកាផ្សេងៗ ហើយវាក៏រំខានដល់តុល្យភាពអ័រម៉ូន និងប្រព័ន្ធផ្សេងៗក្នុងរាងកាយផងដែរ។ គួរហាត់ប្រាណបញ្ចេញញើសឱ្យបានច្រើនៗ។
* ញៀន
ញៀនស្រា ជក់បារី និងថ្នាំ អ្នកនឹងមានបញ្ហាធំ។ ដូចជាបារី អ្នកជក់ត្រឹមតែ ១៥ នាទីវាបំផ្លាញសុខភាពរបស់អ្នកបាត់ទៅហើយ ហើយអ្នកដែលផឹក ឬជក់ មានឱកាសស្លាប់ បីដង នៃមនុស្សដែលមិនជក់ឬផឹកសោះ។ យកល្អឈប់បានឈប់ទៅ៕
* ព្រងើយកន្តើយនឹងហានិភ័យនៃជំងឺផ្សេងៗ
ឡើងសម្ពាធឈាម ជាតិកូឡេស្ត្រេរ៉ុល និងជាតិស្ករខ្ពស់ វានឹងបំផ្លាញរាងកាយ។ បញ្ហាកើតឡើងដោយសារមនុស្សមិនដែលអើពើនឹងខ្លួនឯងរហូតដល់តែកើតជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ហើយពេលនោះវាយឺតពេលហើយ។ គួរឱ្យមានឧបករណ៍វ៉ាស់សម្ពាធឈាម ស្ករ និងជាតិកូឡេស្ត្ររ៉ុល ចៀសវាងហួសពេល៕
