នេះគឺជាភេសជ្ជៈធ្វើនៅផ្ទះធម្មតាមួយដែលនឹងជួយអ្នកក្នុងការស្ដារប្រព័ន្ធភាពស៊ាំ ក៏ដូចជាបំបាត់ស្លេសចេញពីសួតផងដែរ។
ប្រសិនបើក្អកស្លេសច្រើន និងស្លេសក្នុងក សូមពិសាភេសជ្ជៈខាងក្រោម។
* គ្រឿងផ្សំ
- អង្ករស្រូវសាលី ១ កែវ
- ទឹក
- ទឹកឃ្មុំ
* របៀបធ្វើ
លាងអង្ករឱ្យស្អាត ហើយចាក់ទឹក ១ កែវ និងទឹកឃ្មុំ ១ កែវចូល។ ដាក់ដាំឱ្យពុះ និងទុកចោលមួយយប់។ បន្ទាប់មកព្រឹកឡើងត្រូវសម្រិតយកទឹក ដាក់ក្នុងកែវមានគម្រប។ អ្នកគួរតែរក្សាវាក្នុងទូទឹកកក ហើយផឹកវា ៤ ទៅ ៥ ថ្ងៃ។
* របៀបប្រើប្រាស់
- មនុស្សធំ ផឹក ១០០ មិល្លីលីត្រ ក្នុងមួយថ្ងៃ ផឹកមុនបាយព្រឹក ពោះទទេរ។
- កូនក្មេងអាយុ ៦ ឆ្នាំឡើងគួរតែផឹកក្នុងកម្រិត ៣០ មិល្លីលីត្រ ពេលព្រឹកពោះទទេរ។
ផឹករយៈពេល ៤ ទៅ ៥ ថ្ងៃ គឺជាការស្រេច ហើយរាងកាយនឹងការពារប្រឆាំងរាល់បញ្ហាជំងឺដែលបង្កឱ្យកើតស្លេស មិនឱ្យកើតឡើងវិញក្នុងរយៈពេលវែង៕
