សព្វថ្ងៃសាប៊ូកក់ក្បាលមានមិនចេះខ្វះទេ ប៉ុន្តែជាតិគីមីក៏ច្រើនមិនចេះខ្វះដែរ។ ដូច្នេះ លោកអ្នកចង់ចេះផលិតសាប៊ូធម្មជាតិ ដែលគ្មានជាតិគីមីដោយខ្លួនឯងទេ? បើចង់ចេះ សាកល្បងវិធីខាងក្រោមនេះ។
* គ្រឿងផ្សំ
- ប្រេងដូង ១/៤ នៃកែវ
- ប្រេងល្ហុងខ្វង ១/៤ នៃកែវ
- ប្រេងក្រអូប ២០ ដំណក់ (អាចយកប្រេងកុលាប ក្រូចឆ្មា ឡាវ៉ែនឌ័... មួយណាក៏បាន។ ប្រេងក្រអូបសម្រាប់បន្ថែមក្លិន តែប្រសិនអ្នកមិនចង់ដាក់វាក៏បាន)
* វិធីធ្វើ
លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា រួចក្រឡុកឱ្យសព្វជាការស្រេច។
អ្នកនឹងទទួលបានសាប៊ូកក់សក់ ដោយមិនមានភ័យខ្លាចមានជាតិគីមី និងប៉ះពាល់ដល់សុខភាពនោះឡើយ។ មុនពេលអ្នកងូតទឹកកក់សក់អ្នកគួរតែក្រឡុកវាមួយសិន សឹមយកមកក់សក់៕
