យោងតាមវេបសាយ CNN ចេញផ្សាយកាលពីព្រឹកថ្ងៃពុធនេះបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបមួយគ្រាប់ ចេញពីនាវាមុជទឹកនៅសមុទ្រខាងកើតរបស់ខ្លួន។ នេះបើតាមការលើកឡើងរបស់ទាហានកូរ៉េខាងត្បូង។
មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រាប់ទីភ្នាក់សារព័ត៌មានរ៉យទ័រថា មីស៊ីលនេះបានបាញ់ចេញពីឆ្នេរសមុទ្រនៅជិតទីក្រុង Sinpo របស់កូរ៉េខាងជើង និងហោះចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងនិយាយថា គ្រាប់នេះបានធ្លាក់នៅខាងក្នុងតំបន់ការពារដែនអាសកាសរបស់ជប៉ុន។
ការបាញ់សាកល្បងមីស៊ីលនេះបានកើតឡើង ២ ថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនៅកូរ៉េខាងត្បូង។
កូរ៉េខាងជើងបានថ្កោលទោសការធ្វើសមយុទ្ធនេះថាជាការត្រៀមដើម្បីធ្វើការវាយលុកនិងបានគំរាមសងសឹកវិញ៕
ប្រភពៈ CNN
