adverise with khmeread 1

គ្រាន់តែស្រ្តីម្នាក់និយាយថាកុំឱ្យស្តោះទឹកមាត់ បែរជាខឹងដកកាំភ្លើងខ្លីបាញ់១គ្រាប់​

    ភ្នំពេញ ៖ ស្នូរ​បាញ់កាំភ្លើង​មួយគ្រា​ប់​បា​នប​ន្លើ​ឡើង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ដោយសារតែ​បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ខឹងសម្បារ​នឹង​ស្ត្រី​ម្នាក់​គ្រាន់តែ​និយាយថា​កុំឱ្យ​ស្តោះ​ទឹកមាត់ នាំឱ្យ​ភ្ញៀវ​ដែល​អង្គុយ ហូបបាយ​កន្លែង​គាត់​ខ្ពើម ហើយក៏​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ​បាញ់​តែម្តង ។​
     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​រថយន្ត​ភ្លើង​ជាប់​ព្រំប្រទល់​ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ ។​
    បើតាម​សម្តី​រៀបរាប់​ពី​ស្ត្រី​ខាងលើ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​បុរស​ម្នាក់​នោះ​រួម​ជាមួយនឹង​ប្រព​ន្ឋ​ម្នាក់​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AZ-1678 ជិះ​មក​ឈប់​នៅ​កន្លែង​ដែល​គាត់​លក់ដូរ ហើយ​បាន​ស្តោះ​ទឹកមាត់​ជា​ញឹកញាប់ ។​
    ដោយ​ឃើញ​ដូច្នេះ​រូបគាត់​បាន​និយាយថា ក្មួយ​កុំ​ស្តោះ​ទឹកមាត់​ដូច្នេះ​ដែលនាំឱ្យ​ភ្ញៀវ​ខ្ញុំ​ខ្ពើម ។ ពេលលឺ​ស្ត្រី​វ័យ​ចំណាស់​និយាយ​បែបនេះ ខណ​:​រូបគេ​ស្រវឹងស្រា​ជោកជាំ​ផង​នោះ បាន​វាយ​របស់របរ​នៅ​កន្លែង​ស្ត្រី​នោះ​កំពុង​លក់​ខ្ទេចខ្ទី​គ្មាន​សល់ និង​បាន​ដក​កាំភ្លើងខ្លី​ចេញពី​ប​ង្កេះ​បាញ់​១​គ្រាប់​ទៅ​ចំ​នឹង​ជញ្ជាំង​ថ្ម បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ហើយ​បុរស​រូប​នោះបាន​ជិះ​ម៉ូតូឌុប​ប្រព​ន្ឋ​ចេញទៅ​បាត់ ។​
   ភ្លាមៗ​នោះដែរ​កម្លាំង​កង​រាជ​អាវុធ​ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ បាននាំគ្នា​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ប៉ុន្តែ​ជន​បាញ់បោះ​សេរី​រូបនោះ​បាន​ជិះ​ម៉ូតូ​ចេញទៅ​បាត់ទៅហើយ ៕​

adverise with khmeread

មតិយោបល់