ក្រុមយក្សអ៊ីតាលី Roma ខកខានក្នុងការឆ្លងទៅវគ្គចែកពូល Champions League បន្ទាប់ពីកីឡាករពីររូបរបស់ខ្លួនត្រូវបានបណ្តេញចេញក្នុងបរាជ័យ ៣-០ ក្នុងជើងទីពីរដែលផ្តួលដោយក្រុមយក្សព័រទុយហ្គាល់ Porto កាលពីយប់ថ្ងៃអង្គារ។
Roma គឺជាក្លឹបដែលសង្ឃឹមខ្ពស់មួយ បន្ទាប់ពីរកបានលទ្ធផលស្មើ ១-១ ក្នុងទឹកដីព័រទុយហ្គាល់ ប៉ុន្តែបានតាមពីក្រោយវិញ ពេលដែល Felipe បានផ្តល់ជូននូវក្រុមភ្ញៀវជាមួយនឹងគ្រាប់បាល់នាំមុខមុន។
Miguel Layun បានទម្លុះគ្រាប់បាល់ទីពីរសម្រាប់ Porto មុនពេលដែល Jesus Corona បានសម្រេចគ្រាប់បាល់បិទឆាក។
ជាមួយការប្រកួតដទៃទៀត Celtic បានរួចខ្លួន បន្ទាប់ពីក្រុមអ៊ីស្រាអែល Hapoel Beer Sheva ផ្តួលក្នុងលទ្ធផល ២-០ ប៉ុន្តែសរុបលទ្ធផលទាំងពីរជើង Celtic ឈ្នះ ៥-៤។ ពួកគេអាចមានលទ្ធភាពឆ្លងទៅកាន់វគ្គចែកពូលជាលើកដំបូងបន្ទាប់ពីខកខានអស់រយៈពេលបីឆ្នាំជាប់គ្នាកន្លងមកនេះ។
Dundalk នៅតែមិនអាចក្លាយទៅជាក្លឹបអៀរឡង់ឡង់ដំបូងដែលឆ្លងចូលទៅវគ្គចែកពូលឡើយ ខណៈដែលពួកគេមានលទ្ធផលសរុប ៣-១ បរាជ័យក្រោមដៃក្លឹបប៉ូឡូញ Legia Warsaw ខណៈដែល Monaco បានផ្តួល Villarreal ក្នុងលទ្ធផល ១-០ ដោយបញ្ចប់ការប្រកួតទាំងពីរជើងពួកគេមានលទ្ធផលសរុបឈ្នះ ៣-១ លើក្លឹបអេស្ប៉ាញ។
ក្រុមប៊ុលហ្គារី Ludogorets ក៏បានធ្វើដំណើរបន្តជាមួយពួកគេផងដែនៅវគ្គបន្ទាប់ ដោយយប់មិញពួកគេបានបញ្ចប់លទ្ធផល ២-២ ក្នុងទឹកដីម្ចាស់ផ្ទះឆែក Viktoria Plzen ដែលពួកគេមានលទ្ធផលសរុបទាំងពីរជើង ៤-២៕
លទ្ធផលជម្រុះ Champions League យប់មិញ៖
១. Hapoel Beer Sheva 2 - 0 Celtic
២. Legia Warszawa 1 - 1 Dundalk
៥. Viktoria Plzen 2 - 2 Ludogorets Razgrad
