adverise with khmeread Wenger time for change

ប្រិយមិត្ត​កាំភ្លើង​ធំ​ចត់​បាយ​! Arsene Wenger និយាយថា​គាត់​ចំណាយលុយ​ក្លឹប​ប្រៀប​បីដូច​ជា​លុយ​ផ្ទាល់ខ្លួន​គាត់​ដែរ​

    ​Arsene Wenger បានទទួល​ស្គាល់​ជា​លើកដំបូង​ថា គាត់​ចាត់ទុក​លុយ​របស់​កាំភ្លើង​ធំ Arsenal ដូចជា​លុយ​ផ្ទាល់ខ្លួន​របស់គាត់​ដែរ​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ​រូបនេះ​ក៏បាន​សារភាព​ផងដែរ​ថា គាត់​ប្រុងប្រយ័ត្ន​អំពី​ការចំណាយ​ធំ ដោយសារតែ​គាត់​មានការ​ព្រួយបារម្ភ​អំពី​ការធ្វើឱ្យមាន​កំហុស​ក្នុង​ទីផ្សារ​ដោះដូរ​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​វ័យ ៦៦​ឆ្នាំ ដែល​នៅសល់តែ​មួយខែ​ទៀត​ប៉ុណ្ណោះ​ដើម្បី​ក្លាយខ្លួន​ទៅជា​អ្នកចាត់ការ​កាំភ្លើង​ធំ​គ្រប់​ពីរ​ទសវត្សរ៍ បាន​បញ្ជាក់ថា "​ខ្ញុំ​ជឿជាក់​ដោយផ្ទាល់​ទៅលើ​វិធី​តែមួយគត់​ដើម្បី​ក្លាយជា​អ្នកគ្រប់គ្រង​គឺ ត្រូវ​ចំណាយលុយ​របស់​ក្លឹប​ឱ្យ​ដូចជា​លុយ​ផ្ទាល់ខ្លួន​របស់​អ្នក ព្រោះ​ប្រសិនបើ​អ្នក​មិន​ធ្វើ​ដូច្នោះ​អ្នកនឹង​ងាយ​នឹង​បង្កកំហុស​ជាច្រើន​"​។​

​    ​គាត់​បាន​បន្តទៀតថា "​អ្នក​ត្រូវ​សម្រេច​ចិត្តធំ ហើយ​ខ្ញុំ​ជឿជាក់ថា​អ្នក​ត្រូវ​ចាត់ទុក​លុយ​នោះ​ជា​លុយ​របស់​អ្នក ពោលគឺ​ប្រៀប​បីដូច​ជា​រូប​អ្នកជា​ម្ចាស់​ក្លឹប ហើយ​អ្នក​អាច​កំណត់​អត្តសញ្ញាណ​ទាំងស្រុង​ជាមួយ​ក្លឹប ព្រោះ​ប្រសិនបើ​អ្នក​មិន​ចង់​ធ្វើ​ដូច្នោះ​អ្នក​មិនអាច​ទៅណា​ឆ្ងាយ​បានឡើយ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់