adverise with khmeread 14088933 1101009479985926 242402928 n

ប្លន់ឥតស្បើយ! បុរសពីរនាក់បងប្អូនត្រូវក្រុមចោរស្ទាវកាប់ប្លន់យកម៉ូតូបានសម្រេច (មានវីដេអូ)

    ភ្នំពេញ ៖ បុរសពីរនាក់បងប្អូនត្រូវបានក្រុមចោរប្លន់មួយក្រុមដេញកាប់ ហើយប្លន់យកម៉ូតូបានសម្រេច ខណៈពួកគេកំពុងជិះម៉ូតូត្រលប់ទៅផ្ទះកាលពីម៉ោង១៩ និង៣០ នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំនុចភូមិទំនប់ ផ្លួវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

     តាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានជិះម៉ូតូទៅយកប្អូនប្រុសចេញពីកន្លែងធ្វើការក្នុងហាងធ្វើគ្រឿងសង្ហារឹមមួយកន្លែងតាមផ្លូវម៉ុងឫទ្ធី ហើយបំណងជិះម៉ូតូត្រលប់មកផ្ទះវិញ នៅចំណុចផ្ទះជួល ផ្លូវរាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

    ពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួនបួននាក់ជិះម៉ូតូពីរគ្រឿងមានម៉ាកនិចពណ៌សមិនចាំស្លាកលេខ និងមួយគ្រឿងមួយមិនស្គាល់ម៉ាកជិះមដេញពីក្រោយ ហើយកៀរផ្ដួលពួកគាត់ ហើយបានដកដាវចំនួនពីរដើមកាប់ជនរងគ្រោះពីរនាក់បងប្អូន បណ្ដាលឱ្យរងរបួសរយះខ្នងខាងឆ្វេងដូចគ្នា ហើយភ្លាមៗនោះជនរងគ្រោះបានរត់ចោលម៉ូតូ ដើម្បីគេចខ្លួនទើបធ្វើឱ្យជនសង្ស័យជាចោរប្លន់ម្នាក់ បានរត់មកលើកម៉ូតូហើយជិះចេញទៅបាត់ទៅដោយសុវត្ថិភាព ក្រោយពេលហេតុជនរងគ្រោះ បានទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍។

    ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះខាងលើពីរនាក់បងប្អូនមាន៖ ទី១ឈ្មោះ ឌឿន ចាប ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅផ្ទះជួល ផ្លូវរាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានមានស្រុកកំណើភូមិដំណាក់វែក ឃុំឫស្សីខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត និងទី២ឈ្មោះ ឌឿន ទ្រី អាយុ១៧ឆ្នាំ មមុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា។

    ប៉ូលិសបន្តថា ម៉ូតូដែលត្រូវបានចោរកាប់ប្លន់យកទៅបានសម្រេចនោះ គឺម៉ាកស្មាសវី ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1BB8945។ 

    ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានសាច់ញាតិឌុបតាមម៉ូតូយកទៅដេររបួសនៅមន្ទីរពេទ្យព្រះកុសមៈម្នាក់ និងម្នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យឯកជន ទើបបានទៅដាក់ពាក្យបណ្ដឹងនៅពេលក្រោយនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មី៕

 

adverise with khmeread

មតិយោបល់