adverise with khmeread 14089600 1101031626650378 2147417894 n

ស្ត្រីម្នាក់ដើរឆ្លងផ្លូវ ត្រូវម៉ូតូបុកបាក់កដៃស្តាំ សងសំណង៤៥០ដុល្លា

    ភ្នំពេញ ៖ ស្ត្រីម្នាក់ដើរឆ្លងផ្លូវ ត្រូវម៉ូតូបុកបណ្តាលឱ្យ គាត់រងរបួសបាក់កដៃស្តាំ និងរងរបួសបែកមុខបែកមាត់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង៥០នាទី យប់ថ្ងៃទី២៣ សីហា ២០១៦ នៅតាមបណ្តោយផ្លូវវេងស្រេង ចំណុចស្តុបទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ជឹម ស្រី អាយុ៤៤ឆ្នាំ មុខរបរលក់នំបញ្ចុក ស្នាក់នៅផ្ទះជួល ភូមិកើតហេតុ មានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ។

    ប៉ូលិសបន្តថា មុនពេលកើតហេតុគេឃើញ ស្ត្រីរងគ្រោះ ដើរពីជើងទៅត្បូង ដើរឆ្លងផ្លូវវេងស្រេង ហើយទៅឈប់នៅលើឃឿនថ្មចែកទ្រូងផ្លូវដើម្បីដើរឆ្លងបន្តទៀត ខណៈឈានជើងដើរបានមួយជំហាន ក៏មានម៉ូតូមួយគ្រឿងម៉ាក ហុងដារឃ្លីក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CZ-9972 ជិះក្នុងទិសដៅពីលិចទៅកើត បានទៅបុកស្ត្រីរងគ្រោះពេញទំហឹង បណ្តាលឱ្យដួលបោកពីរ បីត្រឡប់ រងរបួសបែកមុខបែកមាត់ និងបាក់កដៃស្តាំ ចំណែកអ្នកបើកបរម៉ូតូបង្កវិញមិនមានរងរបួសធ្ងន់ធ្ងរនោះទេ។

    ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានសាច់ញាតិដឹងទៅព្យាបាលក្លីនិកវិសាលសុខ នៅក្បែរកន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ដោយខាងម៉ូតូបង្ក សុំចរចារគ្នាបន្តិច ដោយចុងបញ្ចប់ខាងម៉ូតូបង្ក ព្រមចេញថ្លៃព្យាលបាលទៅជនរងគ្រោះចំនួន៤៥០ដុល្លា ដើម្បីបញ្ចប់រឿង៕

 

adverise with khmeread

មតិយោបល់