adverise with khmeread 848x400 actresses 20160823

បញ្ជីតារាស្រីរកចំណូលខ្ពស់បំផុតទាំង ១០ បានចេញហើយ

    ​ទស្សនា​វ​ដ្តី Forbes និយាយ​កាលពី​ថ្ងៃ​អង្គា​រថា នាង Jennifer Lawrence គឺជា​តារា​ស្រី​មាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​របស់​ពិភពលោក​ក្នុង​ឆ្នាំ ២០១៦ សម្រាប់​ឆ្នាំ​ទី ២ ជាប់​គ្នា ដោយ​តាម​ពីក្រោយ​ដោយ​នាង Melissa McCarthy ដែល​រកបាន​ប្រាក់​ឈ្នួល​ដ៏​ខ្ពស់​ដើម្បី​ឡើងមក​លេខ ២​។ 

​    ​ទស្សនា​វ​ដ្តី Forbes បាន​និយាយថា Lawrence តារា​ក្នុង​រឿង "Hunger Games" រកចំណូលបាន ៤៦ លាន​ដុល្លារ មុនពេល​បង់ពន្ធ ក្នុង​រយៈពេល ១២ ខែ​មកនេះ ដោយ​មួយផ្នែក​គឺ​បានមកពី​ថ្លៃឈ្នួល​សម្រាប់​រឿង​ដែល​នឹង​មកដល់​ឆាប់ៗ​នេះ គឺ "Passengers"​។ ចំណូល​នេះ​ធ្លាក់ចុះ ១១,៥ ភាគរយ​ធៀប​នឹង​ប្រាក់ចំណូល​សរុប​ដែល​នាង​រកបាន​កាលពី​ឆ្នាំ ២០១៥​។ 

​    ​McCarthy មាន​ប្រាក់ចំណូល​សរុប ៣៣ លាន​ដុល្លារ គឺ​កើនឡើង ១០ លាន​ដុល្លារ​ពី​ប្រាក់ចំណូល​ឆ្នាំទៅ​របស់​នាង ដោយ​មួយផ្នែក​គឺ​បានមកពី​ប្រាក់​ឈ្នួល​សម្រាប់​ថត​រឿង "Ghostbusters"​។ 

​    ​Scarlett Johansson តារា​ក្នុង​រឿង "Captain America: Civil Wars" ជាប់​លេខ ៣ ជាមួយ​ប្រាក់ចំណូល ២៥ លាន​ដុល្លារ ធ្លាក់ចុះ​ជិត ៣០ ភាគរយ​ពី​ឆ្នាំ ២០១៥​។ 

​    ​តារា​ជាប់​លំដាប់ថ្នាក់​កំពូល​ទាំង ១០ ដទៃ​ផ្សេងទៀត​៖
​    ​៤. Jennifer Aniston - ២១ លាន​ដុល្លារ​

​    ​៥. Fan Bingbing - ១៧ លាន​ដុល្លារ​

​    ​៦. Charlize Theron - ១៦,៥ លាន​ដុល្លារ​

​    ​៧. Amy Adams - ១៣,៥ លាន​ដុល្លារ​

​    ​៨. Julia Roberts - ១២ លាន​ដុល្លារ​

​    ​៩. Mila Kunis - ១១ លាន​ដុល្លារ​

​    ​១០. Deepika Padukone - ១០ លាន​ដុល្លារ​៕ 

adverise with khmeread
ប្រភព៖ Asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់