adverise with khmeread 14137953 1101011523319055 574181922 n

ចិនស្រវឹងបើកឡានបុកគូថឡានស៊ិនទ្រី (មានវីដេអូ)

    ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តម៉ាកស្ទារិច ទៅបុករថយន្តស៊ិនទ្រីក្រោយពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំហើយសំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខអ៊ីនធឺនណេត២៤ម៉ោង តាមបណ្ដយផ្លូវទំនប់៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គឺរថយន្តស៊ិនទ្រី​ បានបើកបរតាមបណ្ដោយផ្លូវទំនប់៧០ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តបង្កម៉ាកស្ទារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2X.4485 ដែលបើកដោយបុរសជនជាតិចិនម្នាក់ស្រវឹងស្រាឡើងជោក ទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន ហើយបានរេចង្កូតមកបុករថយន្តស៊ិនទ្រី ពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យរថយន្តបង្ករងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឱ្យអ្នកបើកបរ និងអ្នកដ៏ទៃរងរបួសនោះទេ។

    ក្រោយកើតហេតុភ្លាមៗ បុរសជនជាតិចិនដែលបង្កហេតុដោយខ្លួនឯងនោះ បានចុះពីរថយន្ត ឡើងជិះម៉ូតូឌុបគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តរបស់ខ្លួនចោលនៅកន្លែងកើតហេតុ។ ចំណែកឯរថយន្តស៊ិនទ្រីវិញ ដោយគិតថារថយន្តបង្ករបស់ជនជាតិចិនបើកមកបុករថយន្តរបស់ខ្លួនដោយខ្លួនឯង និងមិនរងការខូចខាតផងនោះ ក៏បានបើកបន្តទៅមុខបាត់តែម្ដងទៅ។
 
    បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ហើយទំនាក់ទំនងទៅរថយន្តស្ទួចរបស់ស្នងការនគរបាលចរាចរណ៍ក្រុងយកទៅរក្សាទុក ដើម្បីរងចាំប្រគល់ឱ្យម្ចាស់វិញ៕


 

adverise with khmeread

មតិយោបល់