adverise with khmeread Real sociedad de futbol v real madrid cf la liga %281%29

Gareth Bale ជិត​ចុះ​កុងត្រា​ថ្មី​ជាមួយ​ប្រាក់​ឈ្នួល​ជិត ៥០ ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍

    ​Gareth Bale នឹង​ពង្រឹង​តំណែង​របស់ខ្លួន​ក្នុងនាម​ជា​កីឡាករ​ដ៏​ល្អ​បំផុត​ម្នាក់​ក្នុង​ពិភពលោក ជាមួយនឹង​កុងត្រា​តម្លៃ​ប្រាក់​ឈ្នួល​ដ៏​អស្ចារ្យ​បំផុត ៣៥​ម៉ឺន​ផោន (​ជិត​៤៩​ម៉ឺន​ដុល្លារ​កន្លះ​) ។​

​    ​គាត់​នឹង​ចុះ​កុងត្រា​ពង្រីក​បន្ថែមចំនួន​ពីរ​ឆ្នាំ​បន្ថែមទៀត​ជាមួយនឹង​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​អធិរាជ​ស Real Madrid របស់គាត់ ដែល​នឹង​ធ្វើឱ្យ​គាត់​ស្នាក់នៅ​បន្ត​ជាមួយ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​រហូតដល់​ឆ្នាំ ២០២១ ។​

​    ​ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ បានបង្ហាញ​ភាពលេច​ធ្លោ​ក្នុងអំឡុង​ពាក់​រដូវ​កាល​ចុងក្រោយ​កាលពី​រដូវ​កាល​មុន ដោយបាន​សម្រេច​គ្រាប់​បាល់​ដ៏​មាន​សារៈសំខាន់​ជាច្រើន​ដែល​ធ្វើឱ្យ Real Madrid មានឱកាស​តាម​ប្រកៀក​ប្រកិត​ជាមួយ Barcelona ក្នុងការ​ដណ្តើមពាន​លី​ក​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​វែ​ល វ័យ ២៧​ឆ្នាំ​រូបនេះ ក៏មាន​ឱកាស​កាន់កាប់​ពាន​កំពូល​ក្លឹប​អឺរ៉ុប Champions League ចំនួន​ពីរលើក​ផងដែរ ចាប់តាំងពី​គាត់​បានធ្វើ​ដំណើរ​មកដល់​រដ្ឋធានី​ម៉ា​ឌ្រី​ដ​កាលពី​ឆ្នាំ ២០១៣​។​

​    ​ហើយ​បន្ទាប់មក​អតីត​កីឡាករ​របស់ Tottenham រូបនេះ​បាន​ចុះ​កុងត្រា​រយៈពេល​ប្រាំ​មួយឆ្នាំ​រហូតដល់​ឆ្នាំ​២០១៩ ក្រោយ​ការផ្ទេរ​តម្លៃ ៨៦​លាន​ផោន​របស់គាត់ ខណៈដែល​កិច្ចព្រមព្រៀង​ត្រូវបាន​ចរចា​ឡើងវិញ បន្ទាប់ពី​គាត់​លេង​ឱ្យ​អធិរាជ​សបាន​បី​រដូវ​កាល​មកនេះ​៕ 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់