វិជ្ជាទាយបាតដៃគឺជាទំនៀមទម្លាប់ដែលគេឃើញជាទូទៅនៅកន្លែងខុសៗគ្នានៅតំបន់អឺរ៉ាស៊ី (អឺរ៉ុបនិងអាស៊ី)។ វិជ្ជានេះត្រូវបានគេយកមកអនុវត្តនៅក្នុងវប្បធម៌ឥណ្ឌា ទីបេតិ៍ ចិន តំបន់ឈូងសមុទ្រពែក្ស អ៊ីស្រាអែលបុរាណ និងតំបន់បាប៊ីឡូន (អ៊ីរ៉ាក់បច្ចុប្បន្ន)។
សូម្បីលោកអារីស្តូតក៏ចាប់អារម្មណ៍ក្នុងវិជ្ជាទាយបាតដៃនេះដែរ និងបានផ្ទេរចំណេះនេះដល់ស្តេចម៉ាសេដូនី ព្រះនាម អាឡិចសង់ដ័រ ថែមទៀតផង។ ព្រះរាជាអង្គនេះតែងតែប្រើវិជ្ជានេះដើម្បីវិនិច្ឆ័យចរិកលក្ខណៈរបស់មន្ត្រីយោធារបស់ទ្រង់ និងបានពិនិត្យមើលដោយផ្ទាល់ព្រះនេតរបស់ទ្រង់ទៀតផង។ ការពិនិត្យបាតដៃនេះច្បាស់ជាអាចជួយដល់ទ្រង់ច្រើនណាស់ ព្រោះក្នុងចម្បាំងឥតឈប់រយៈពេល ១៥ ឆ្នាំ ព្រះអង្គមិនដែលបរាជ័យក្នុងសមរភូមិណាមួយឡើយ។
មនុស្សភាគច្រើនប្រហែលជាពុំសូវជឿរឿងនេះទេ ហើយហេតុផលគឺថាប្រហែលមកពីពួកគេមិនយល់ពីវិជ្ជាមើលបាតដៃនេះតែម្តង។ វិជ្ជាទាយបាតដៃតែងតែត្រូវបានគេយកទៅបកស្រាយខុសនៅក្នុងសៀវភៅ ភាពយន្ត និងកម្មវិធីទូរទស្សន៍។
ខ្សែលើបាតដៃអាចប្រាប់យើងឱ្យដឹងពីចរិកលក្ខណៈ និងជោគវាសនា។ ប៉ុន្តែអ្នកដែលមានខ្សែបាតដៃរាងអក្សរ "M" គឺមានលក្ខណៈពិសេសជាងគេ។ តាមក្បួនទស្សន៍ទាយបាតដៃ មនុស្សដែលមានបាតដៃបែបនេះគឺមានញាណពិសេសប្លែកគេពីកំណើត និងជាដៃគូដ៏អស្ចារ្យក្នុងមុខជំនួញទាំងឡាយ។
ប្រសិនបើមនុស្សជាទីស្រឡាញ់របស់អ្នកមានអក្សរ M លើបាតដៃ អ្នកច្បាស់ជាដឹងរឿងមួយដូចថ្ងៃ នោះគឺ នាង ឬគាត់នឹងតែងចាប់បានជានិច្ចនៅពេលអ្នកនិយាយកុហក ឬផិតក្បត់។
អារម្មណ៍នៃវិញ្ញាណទី ៦ នេះគឺមានភាពខ្លាំងក្លាចំពោះស្ត្រី ដែលមានបាតអក្សរ M ជាងចំពោះបុរស ប៉ុន្តែវាក៏អាស្រ័យលើបុគ្គលម្នាក់ៗដែរ។
មនុស្សទាំងនេះមានអំណាចក្នុងការផ្លាស់ប្តូររាល់អ្វីដែលពួកគេត្រូវការក្នុងជីវិត ហេតុដូច្នេះហើយទើបបានជាពួកគេពូកែឆក់យកឱកាសណាស់ក្នុងជីវិតរបស់ពួកគេ។
យោងតាមរឿងព្រេងបុរាណ រាល់បុព្វជិតទាំងអស់គឺសុទ្ធតែមានអក្សរ M នៅលើបាតដៃ ហើយប្រសិនបើអ្នកជាផ្នែកមួយនៃក្រុមមនុស្សដែលមានបាតដៃអក្សរ M នោះអ្នកច្បាស់ជាមនុស្សដ៏ពិសេសណាស់៕
