adverise with khmeread 1

​រឿង​ចិន "God of War, Zhao Yun" និង រឿង "Ice Fantasy" កំពុង​ពេញនិយម ខណៈ​ចិន​ចាប់ផ្តើម​ហាម​នាំចូល​រឿង​កូរ៉េ​

​    ​រឿង​ភាគ​ចិន​បាន​ងើប​ឡើងវិញ​បណ្តើរៗ​ហើយៗ​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ទស្សនិកជន​អន្តរជាតិ​ក្នុងឆ្នាំនេះ ដូចជា​រឿង God of War, Zhao Yun និង​រឿង Ice Fantasy ជាដើម​។ ខណៈ​ចិន​មាន​អ្នក​ចូលចិត្ត​ទស្សនា​រឿង​ភាគ​កូរ៉េខាងត្បូង​ច្រើន ស្របពេល​នេះដែរ ពួកគេ​ក៏មាន​រឿង​ភាគ​ខ្លួនឯង​ផងដែរ ប៉ុន្តែ​ជាច្រើនលើក​ជា​ច្រើនសា​ទីផ្សារ​រឿង​កូរ៉េ​បាន​វ៉ា​ដាច់​ចិន​ស្ទើរតែ​ទាំងស្រុង​ដោយសារ​ភាពល្បីល្បាញ​និង​ចំនួន​អ្នកមើល​ចេះតែ​កើនឡើង​។​

​    ​ទីភ្នាក់ងារ China Film Insider បាន​រាយការណ៍​ថា រឿង​ភាគ​កូរ៉េ​បាន​មានឈ្មោះ​ល្បីល្បាញ​មិន​ត្រឹម​ក្នុងស្រុក​នោះទេ ក៏ប៉ុន្តែ​ក៏​ល្បី​ដល់​ប្រទេស​ចិន​និង​ជប៉ុន​ផងដែរ ជាពិសេស​ជនជាតិ​ចិន​និយម​មើល​រឿង The Heirs (២០១៣), My Love From the Star (២០១៣) និង​រឿង​ដែល​កំពុង​ល្បី​សព្វថ្ងៃ​គឺ Descendants of the Sun (២០១៦)​។ ហើយ​នៅ​ចុងក្រោយ​នេះ មាន​ដំណឹង​ថា តារា​កូរ៉េ​នឹង​ចូលខ្លួន​សម្តែង​ក្នុង​វិស័យ​ភាព​ចិន​ទៀតផង​។​

​    ​តារា​ល្បី​ដូចជា Lee Min Ho, Kim Soo Hyun និង Song Joong Ki សុទ្ធតែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ចិនដីគោក ហើយក៏​ដូចជា​កម្មវិធី​កម្សាន្ត​ទូរទស្សន៍ Running Man ដែល​បាន​បង្កើតឡើង​ដោយ​ទូរទស្សន៍​ចិន​និង​កូរ៉េខាងត្បូង​។​

​    ​ទោះយ៉ាងណា កាលពីពេល​ថ្មីៗ​នេះ ចិន​បាន​ហាមឃាត់​វត្តមាន​តារា​កូរ៉េ​នៅលើ​កញ្ចក់​ទូរទស្សន៍​ចិន​ដោយសារ​ប្រទេស​កូរ៉េខាងត្បូង​បាន​យល់ព្រម​ដំឡើង​ប្រព័ន្ធ​ការពារ​ដែនអាកាស THADD របស់​អាមេរិក​។ ទោះ​យ៉ាងនេះ​ក្តី រឿង​ចិន​ចំនួន​ពីរបាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អន្តរជាតិ​រួចទៅហើយ​ក្នុងឆ្នាំនេះ​។​

​    ​រឿង God of War គឺជា​ដំណើររឿង​នៅក្នុង​អំឡុង​សម័យ​សាម​កុក​របស់​ចិន ដែល​បាន​ចូលរួម​សម្តែង​ដោយ​លោក Lin Gengxin ព្រមទាំង​តារា​កូរ៉េ​លោក Kim Jeong Hoon និង​កញ្ញា Im Yoona​។ រឿងនេះ​បាន​ចាក់​បញ្ចាំង​ដំណើររឿង Descendants of the Sun ហើយ​មាន​ភាពល្បីល្បាញ​នៅក្នុង​ស្រុក​យ៉ាងខ្លាំង​។​

​    ​រីឯ​រឿង Ice Fantasy គឺជា​រឿងប្រឌិត​ដែល​និយាយ​អំពី​ចក្រភព​ទឹកកក​មួយ​ធ្វើការ​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​កុលសម្ព័ន្ធ​ភ្លើង​។ ក្នុង​រឿងនេះ​មានការ​ចូលរួម​សម្តែង​ដោយ​លោក Feng Shaofeng កញ្ញា Zhang Meng លោក Ma Tianyu និង​តារា​កូរ៉េ​កញ្ញា Victoria Song៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់