adverise with khmeread 14111732 1101012746652266 649475717 n

ឆក់ទូរស័ព្ទបានហើយធាក់ម៉ូតូផ្តួលទៀត! (មានវីដេអូ)

    ភ្នំពេញ​ ៖ នារីម្នាក់ត្រូវជនសង្ស័យដែលមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងឆក់ទូរស័ព្ទបានហើយធាក់ម៉ូតូផ្លួលទៀត បណ្តាលឱ្យជនរងគ្រោះដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ធ្ងរ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអាធ្រាត នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ខាងត្បូងព្រះអង្គដងកើប្រហែល១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

    ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុំ កញ្ញា ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅជិតសាកលវិទ្យាល័យការពារជាតិ (សាលាដែក) សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ និងមានស្រុកកំណើត ឃុំសៀមរាប ស្រុកសៀមរាបខេត្តសៀមរាប ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្សុយគី ស្មាស់ ពណ៌ខ្មៅ ឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 1O-9197 ចំណែកជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក និងស្លាកលេខ ឆក់បានទូរសព្ទ័មួយគ្រឿងម៉ាក សាមសុង។

    តាមសាក្សី ដែលបានឃើញហេតុការណ៍ឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងតាម បណ្តោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីត្បូងទៅជើងដោយដៃកាន់ទូរស័ព្ទ និយាយផងពេលមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកពីក្រោយហើយធ្វើសកម្មភាពឆក់ទូរស័ព្ទយកទៅបានសំរេច ភ្លាមៗនោះជនសង្ស័យបានស្រែកថាចោរៗ ដើម្បីឱ្យគេជួយស្រាប់តែមានជនសង្ស័យ២នាក់ទៀត ដែលចាំបិទគូថជិះមកពីក្រោយធាក់ម៉ូតូជនរងគ្រោះឱ្យដួលបណ្តាលឱ្យជនរងគ្រោះដួលបោកក្បាលរងរបួសធ្ងន់។ 

    ចំណែកមិត្តភក្តិជនរងគ្រោះវិញបាននិយាយថា ជនរងគ្រោះធ្វើការនៅហាងមួយកន្លែងក្បែរទូតរុស្សី ហើយមុនពេលកើតហេតុគឺជនរងគ្រោះទើបតែចេញពីធ្វើការដោយជិះម៉ូតូត្រឡប់ទៅផ្ទះ មិនគួរណាជួបរឿងអកុសលបែបនេះទេ។

    ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅក្លីនិចឯកជន ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកនៅប៉ុស្តិ៍ជ័យជំនះ ដើម្បីរង់ចាំបងប្អូនជនរងគ្រោះមកយកត្រឡប់ទៅផ្ទះវិញ៕

 

adverise with khmeread

មតិយោបល់