samsung-banner
adverise with khmeread

មន្ត្រីប៉េអឹមយកម៉ូតូទៅប៉ះកង់...ឆាបប្រេងសាំងឆេះម៉ដ្ឋ(មានវីដេអូ)

Unnamed

    កណ្តាល ៖ មានករណីអគ្គិភ័យឆាបឆេះម៉ូតូខ្ទេចអស់មួគ្រឿងនាថ្ងៃទី២៤ សីហា ឆ្នាំ២០១៦ វេលាម៉ោង០៦ និង១០នាទីនៅចំនុចផ្លូវលេខ១០៨ក្បែររបងពេទ្យជ័យជំនះ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា ម្ចាស់ម៉ូតូរងគ្រោះឈ្មោះ រស់ រដ្ឋារិទ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ PM ខេត្តកណ្តាល។

    ប៉ូលិសបន្តថា ភាគីបង្កឈ្មោះ វ៉ែន តូ ភេទប្រុស  អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តកំពង់ចាម មុខរបរជាងម៉ូតូ។

    សម្ភារៈខូចខាត៖ ម៉ូតូ០១គ្រឿងម៉ាក R S X សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខកណ្តាល 1P-1771។

    ប៉ូលិសបន្តថា នៅវេលាថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះបានយកម៉ូតូទៅប៉ះកង់ បែកពេលកំពុងតែប៉ះប្រពន្ធជនបង្ក បានយកកាដុងសាំងមកចាក់ក្នុងដប ដើម្បីលក់ស្រាប់តែពេលកំពុងចាក់សាំងបានហៀរមកក្រៅ ក៏បានឆាបឆេះម៉ូតូតែម្តង នឹងបណ្តយឱ្យគ្រោះថ្នាក់ស្រាលៗដល់ប្រពន្ធអ្នកបង្កឈ្មោះ ធី ណាវី អាយុ៣៤ឆ្នាំ ត្រូវរបួសជើង និងដៃ ខាងស្តាំព្រមទាំងកូនឈ្មោះ តូ ស្រីនិ ភេទស្រី អាយុ២ឆ្នាំ របួសត្រូវមុខ។

    ករណីនេះ អាវុធហត្ថខេត្តបានចាត់ការតាមនីតិវិធី៕

 

adverise with khmeread

មតិយោបល់