នេះគឺជាឆ្នាំមួយរបស់ពួកអ្នកជឿលើថ្ងៃអវសានពិភពលោក។ ទើបតែខែមុននេះ ពួកគេភ័យព្រួយថា ការមកដល់ជាលើកទី ២ របស់ព្រះយ៉េស៊ូនឹងធ្វើឱ្យក្រឡាប់ចាក់ប៉ូលម៉ាញ៉េទិករបស់ផែនដី។
ឥឡូវទ្រឹស្តីថ្មីលើកឡើងថា ផែនដីអាចនឹងបញ្ចប់ដោយភពលាក់ខ្លួនមួយ ដែលកំពុងបោះពួយឆ្លងកាត់ប្រព័ន្ធសុរិយគតិរបស់យើងហៅថា ភព Nibiru។
ពួកអ្នកទ្រឹស្តីទាំងនោះអះអាងថា អ្នកវិទ្យាសាស្ត្រ និងរដ្ឋាភិបាលលើពិភពលោកបានកំពុងលាក់បាំងថ្ងៃអវសានដែលជិតមកដល់នេះ នៅពេលព្រះចន្ទក្រហមបង្ហាញខ្លួននៅដើមខែក្រោយនេះ។
វីដេអូមួយបានលេចឡើងលើវេបសាយ YouTube ដោយអះអាងថាថតបានរូបភាពភពអាថ៍កំបាំងមួយនៅក្បែរព្រះចន្ទក្រហមដូចឈាម ដែលពួកគេនិយាយថាជាការកត់សម្គាល់អំពីទីបញ្ចប់របស់ផែនដី។
ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកទ្រឹស្តីបានអះអាងថា ភព Nibiru ឬ ភព Planet X នឹងបង្កវិនាសកម្មលើផែនដី។
ប៉ុន្តែ នេះគឺជាទ្រឹស្តីដំបូងហើយដែលផ្សាភ្ជាប់ភព Nibiru ទៅនឹងព្រឹត្តិការណ៍ព្រះចន្ទក្រហម ដោយពួកគេអះអាងថា អ្វីដែលគួរបន្ទោសគឺភព Nibiru។
ព្រះចន្ទក្រហមបង្កឡើងដោយពន្លឺព្រះអាទិត្យ ដែលឆ្លងកាត់បរិយាកាសផែនដី រួចបំបែរទិសក្នុងរបៀបមួយនេះ ដែលពណ៌បៃតងនិងពណ៌ស្វាយត្រូវបានបាចសាចខ្លាំងក្លាជាងពណ៌ក្រហម ដោយទុកឱ្យពណ៌ក្រហមរត់ទៅផ្ទៃព្រះចន្ទ។
តាំងពីឆ្នាំ ២០១៤ មក គេឃើញមានព្រះចន្ទក្រហមច្រើនដង ដែលនេះជារឿងកម្របានឃើញណាស់ក្នុងរយៈពេល ២០០០ ឆ្នាំមកនេះ។
វីដេអូថ្មី បង្ហោះដោយឆានែល YouTube ឈ្មោះ Nibiru Planet X 2016 លើកឡើងថា ព្រះចន្ទក្រហមគឺពិតជាស្រមោលរបស់ភព Nibiru ខណៈដែលវាបោះពួយមកជិតផែនដី។
វីដេអូនេះលើកឡើងថា "វីដេអូដែលអ្នកនឹងចុចមើលនេះនឹងផ្លាស់ប្តូរអ្វីៗទាំងអស់ដែលអ្នកធ្លាប់រៀន និងអ្វីៗដែលអ្នកធ្លាប់ជឿ។ នេះនឹងបង្ហាញអ្នកអំពីមូលហេតុពិត ដែលព្រះចន្ទប្រែទៅជាពណ៌ក្រហម...នេះគឺព្រោះភព Nibiru កំពុងនៅក្បែរវា និងជះស្រមោលពណ៌ក្រហមមកលើព្រះចន្ទ"។
លំហូរថាមពលរបស់ភព Nibiru នឹងរំខាន "លំហូរស្នូល" របស់ផែនដី និងបង្កឱ្យមានការប្រែប្រួលអាកាសធាតុផែនដីប្រកបដោយគ្រោះថ្នាក់៕
ប្រភព៖ Dailymail
