បើយោងតាមការលើកឡើងរបស់អនុប្រធានក្លឹប Leicester លោកAiyawatt Srivaddhanaprabha បាននិយាយថាក្លឹប Leicester ត្រៀមចំណាយលុយ ដើម្បីបន្ថែមសមាជិកថ្មីទៅក្នុងក្រុមដើម្បីរក្សាតំណែងជើងឯក។ លោក Aiyawatt សន្យាថា នឹងត្រៀមប្រាក់ប្រសិនបើមានឱកាសសមស្របដើម្បី ពង្រឹងក្រុម
ក្លឹប Leicester បានបាត់បង់កីឡាករ N`Golo Kante ទៅក្លឹប Chelsea ប៉ុន្តែនៅរដូវក្តៅនេះក្លឹប Leicester បានចុះកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Ahmed Musa ខ្សែបម្រើ Nampalys Mendy អ្នកចាំទី Ron-Robert Zieler ខ្សែការពារ Luis Hernandez និងខ្សែបម្រើស្លាប Bartos Kapustka ។ ខ្សែការពារសញ្ជាតិអូទ្រីស Aleksandar Dragovic ក៏ត្រូវបានគេភ្ជាប់កិច្ចព្រមព្រៀងផ្ទេរមក Leicester ផងដែរ ៕
