adverise with khmeread 26fc367c00000578 0 image a 11 1427576631495

លោក Slavisa Jokanovic គំរាមចាកចេញពីក្លឹប Fulham

          គ្រូបង្វឹក​របស់​ក្លឹប Fulham លោក Slavisa Jokanovic កំពុង​តែ​ផ្ទុះ​កំហឹង​​ ដោយ​សារតែត្រូវ​បាន​ក្លឹបនេះបដិសេធ​កិច្ច​ព្រម​ព្រៀង​ខ្ចី​ជើង​ខ្សែបម្រើ​ Andreas Pereira របស់​ក្លឹប​ Man Utd ។

          ​លោក Slavisa Jokanovic បានរិះគន់​ខ្លាំង​ៗ​ចំពោះ​លោក Craig Kline ដែល​ជា​មនុស្ស​មាន​ឥទ្ធិពល​ក្នុងការ​ជំទាស់​នឹងការ​ជ្រើសរើស​កីឡាក​រ​ថ្មី​។ លោក Craig Kline ជា​អ្នក​វិភាគ​ទិន្ន័យ​បាន​ជំទាស់នឹង​កិច្ច​ព្រមព្រៀងខ្ចីជើង​ខ្សែបម្រើ​វ័យ​ Andreas Pereira​ វ័យ២០​ឆ្នាំដែលត្រូវ​បាន​រៀបចំរួច​រាល់​ជា​គោលការណ៍ជា​មួយ​លោក Jose Mourinho ​។​

          លោក​ Slavisa បាននិយាយថា លោកនឹងពិចារណា​លាលែងពី​ក្លឹប​ប្រសិន​បើ​ក្រុម​របស់​លោកមិន​ត្រូវ​បាន​ពង្រឹងបន្ថែម​នៅ​ដំណាច់រដូវ​កាល​ទិញ​ដូរ​កីឡាករ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់