ត្រឡប់ទៅឆ្នាំ ២០១១ ហ្គេមភាគ The Witcher មានការពេញនិយមណាស់ក្នុងប្រទេសប៉ូឡូញ រហូតដល់ថ្នាក់នាយករដ្ឋមន្ត្រីប្រទេសប៉ូឡូញ លោក Donald Tusk បានជូនវីដេអូហ្គេមចេញថ្មី "The Witcher 2: Assassins of Kings" ទុកជាកាដូសម្រាប់លោកអូបាម៉ាដើម្បីរំលឹកទស្សនកិច្ចរបស់លោកកាលពីឆ្នាំនោះទៀតផង។
លោកអូបាម៉ាបានធ្វើទស្សនកិច្ចនៅប្រទេសប៉ូឡូញជាថ្មីក្នុងខែមិថុនា ឆ្នាំ២០១៤ ហើយមានពាក្យខ្លះនិយាយទៅហ្គេមនេះផងដែរថា "ពេលចុងក្រោយបង្អស់ខ្ញុំបាននៅទីនេះ លោក Donald Tusk បានឱ្យវាជាកាដូមកខ្ញុំ វីដេអូហ្គេមដែលផលិតនៅទីនេះក្នុងប្រទេសប៉ូឡូញបានយកឈ្នះចិត្តអ្នកគាំទ្រជុំវិញពិភពលោកគឺ ហ្គេម The Witcher។ ខ្ញុំសារភាពថា ខ្ញុំមិនពូកែលេងហ្គេមទេ ប៉ុន្ដែខ្ញុំត្រូវបានគេប្រាប់ថាវាគឺជាគំរូដ៏អស្ចារ្យមួយនៃប្រទេសប៉ូឡូញក្នុងសេដ្ឋកិច្ចសកលលោកថ្មី។"
លោកបន្តទៀតថា "ហើយវាជាភស្ដុតាងអំពីទេពកោសល្យ និងក្រមសីលធម៌ការងាររបស់ប្រជាជនប៉ូឡូញ ក៏ដូចជាការដឹកនាំដ៏ឈ្លាសវៃរបស់មេដឹកនាំប៉ូឡូញដូចជានាយករដ្ឋមន្ត្រី Tusk ជាដើម"៕
