គំនិតរួមរក្សជាមួយមនុស្សយន្តហាក់ដូចជារឿងមួយដែលចេញមកពីភាពយន្តប្រឌិត។ ប៉ុន្តែយោងតាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា ម្នាក់ក្នុងចំណោមយើង ៥ នាក់បានបើកចិត្តទទួលយកគំនិតនេះរួចទៅហើយ។
ឥឡូវបណ្ឌិត្យសភាមួយអះអាងថា មនុស្សយន្តក៏អាចនាំឱ្យមានការផ្លាស់ប្តូរឧស្សាហកម្មផ្លូវភេទផងដែរ ដោយចូលខ្លួនមកជំនួសស្រីរកស៊ីផ្លូវភេទដើម្បីជួយបិទចោលនូវទាសភាពផ្លូវភេទ និងការជួញដូរមនុស្ស។
យោងតាមវេបសាយ Daily Mail វេជ្ជបណ្ឌិត John Danaher សាស្ត្រាចារ្យផ្នែកធុរកិច្ចនៅសាកលវិទ្យាល័យ NUI Galway ជឿថា មនុស្សយន្តសិចអាចជាអ្នកជំនួសមនុស្សស្រីរកស៊ីផ្លូវភេទបាន។
លោកបានប្រាប់វេបសាយ Daily Star ថា "មនុស្សយន្តអាចផ្លាស់ប្តូរចំណង់ផ្លូវភេទបានច្រើនសណ្ឋាន សេរីភាពពីឧបសគ្គនានា និង បញ្ហាទាក់ទងនឹងការភ័យខ្លាចមិនជោគជ័យខាងផ្លូវភេទ"។
របាយការណ៍ទើបបញ្ចេញថ្មីៗនេះដោយវេជ្ជបណ្ឌិត Ian Pearson បាននិយាយថា រួមភេទជាមួយមនុស្សយន្តនឹងក្លាយជារឿងធម្មតាជាងរួមភេទជាមួយមនុស្សនៅត្រឹមឆ្នាំ ២០៥០។
មនុស្សយន្តនេះនឹងជួយកាត់បន្ថយការឆ្លងជំងឺកាមរោគ និងអេដស៍បានយ៉ាងច្រើន ប៉ុន្តែមនុស្សមួយចំនួនបានព្រមានថា សិចជាមួយមនុស្សយន្តអាចធ្វើឱ្យមនុស្សបាត់បង់ការយល់ចិត្តគ្នាទៅវិញទៅមក៕
