adverise with khmeread Feature image

ព្យាបាលជំងឺដោយអាហារ

​    ​អាកា​រៈ​ជំងឺ​មួយចំនួន​របស់​អ្នក អាច​កែខៃ​បាន​ដោយ​អាហារ មួយចំនួន​ធ្វើ​ឲ្យ​អាកា​រៈ​មាន​ភាព​ធូរស្បើយ​ដោយ​មិនចាំបាច់​ពឹ​កពាក់​លើ​ថ្នាំពេទ្យ​ពេទ្យ​ទាំងស្រុង​នោះ​ពេក​ទេ​។​
​    ​
​    ​១- អាកា​រៈ​អស់កម្លាំង​
​    ​ភាគច្រើន​បណ្ដាលមកពី​ខ្វះ​ជាតិ​ដែក ជាពិសេស​ស្ត្រី​ទើបនឹង​ផុត​រយៈពេល​មាន​រដូវ​ថ្មីៗ​។ អាហារ​ដែល​អាចជួយ​បាន​គឺ បាយ​អង្គរ​សំរូប នំ​បុ័ង​អូ​វីត ផា​ស្ដា សណ្ដែក បន្លែ​ពណ៌​បៃតង ក្រូច​ឪឡឹក ស្ត្រ​បឺ​រ​រី ទទួលទាន​បាន​ក្នុង​បរិមាណ​ច្រើន​កាន់តែ​ល្អ​ព្រោះ​អាហារ​ទាំងនេះ​ពុំ​ធ្វើ​ឲ្យ​ធាត់​នោះទេ​។​

​    ​២- ស្នាម​ជ្រីវជ្រួញ ឬ​ស្នាម​អុជ​ខ្មៅ
​    ​ទោះ​មិនបាន​ចេញទៅ​ហាលថ្ងៃ ប៉ុន្ដែ​ការដែល​អ្នក​អង្គុយ​នៅមុខ​កុំព្យូទ័រ​រាល់ថ្ងៃ​ក៏​គេច​មិន​ផុត​ពិ​ស្នាម​ជ្រីវជ្រួញ​ក្រោម​ភ្នែក និង​ស្នាម​អុជ​ខ្មៅ​ដែរ ព្រោះ​កាំរស្មី​កុំព្យូទ័រ​ក៏មាន​ឥ​ទិ្ធ​ពល​បំផ្លាញ​ស្បែក​មិន​ចាញ់​កាំរស្មី​យូ​វី (UV) ពី​ព្រះអាទិត្យ​ប៉ុន្មាន​ដែរ​។ អាហារ​ដែល​អ្នក​ត្រូវ​ទទួលទាន​ឲ្យ​បាន​ច្រើន គឺ​អាហារ​មាន​សារធាតុ​ប្រឆាំងនឹង​រ៉ាឌីកាល់​សេរី​ដូចជា បន្លែ និង​ផ្លែឈើ​ពណ៌​ស្រស់ ត្រី​ធូ​ណា និង​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ជម្រះ​សារធាតុពុល​ចេញពី​រាងកាយ និង​ជួយ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ​។​

​    ​៣- ទល់លាមក
​    ​ការ​ទល់លាមក​នឹងធ្វើ​ឲ្យ​សារធាតុពុល ត្រូវ​កក់​ផ្ដុំ​នៅក្នុង​ពោះវៀន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាងកាយ​។ ប៉ុន្ដែ​អាកា​រៈ​នេះ​មិន​ពិបាក​កែ​នោះទេ​គ្រាន់តែ​ទទួលទាន់​ទឹក​ម្ដង​មួយ​កែវ​ធំ លើសពី​២​លីត្រ​ក្នុង​មួយថ្ងៃ និង​ទទួលទាន​អាហារ​ដែលមាន​កាក់​សរ​សៃ​ខ្ពស់​ដូចជា ផ្លែ​គី​វី ក្រូច ខាត់ណា ផ្លែ​ព្រូន គ្រាប់​ជី​ក៏​នឹងធ្វើ​ឲ្យ​ងាយស្រួល​បន្ទោ​របង់​ដែរ​។​

​    ​៤- ជំងឺ​ប្រកាំង​
​    ​ជំងឺ​ប្រកាំង (​ឈឺ​មួយ​ចំហៀង​ក្បាល​) បណ្ដាលមកពី​សរសៃឈាម​រួញ​ខ្លួន ឬ​ពង្រីក​ខ្លួន​រហ័ស​ពេក ប៉ុន្ដែ​បើ​អ្នក​ឧស្សាហ៍​បំប៉ន​សរសៃឈាម​ឲ្យ​រឹងមាំ ដោយ​ត្រី​ប្លាធូ​ឬ​ត្រី​សមុទ្រ​ដែលមាន​ជាតិ​អូ​មេ​ហ្គា​-៣ (Omega-3) ច្រើន​អាកា​រៈ​ឈឺក្បាល ប្រកាំង​នឹងមិន​កើតឡើង​ឡើយ​។ ទន្ទឹមនឹងនោះ​ត្រូវ​បន្ថយ​អាហារ​ដែល​ជំរុញ​ជំងឺ​ប្រកាំង​ដូចជា ថ្លើម​មាន់ បឺ​រ គ្រឿង​ស្រវឹង ទឹកដោះគោ សូកូឡា ចេកអំបូង ប៊ីចេង ក្រូច ក្រូចឆ្មា តែ និង កាហ្វេ ទោះបី​ទាំងនោះ​ជា​របស់​ដែល​អ្នក​ចូលចិត្ត​បំផុត​ក្ដី​។​

​    ​៥- ការប្រែប្រួល​រាងកាយ​មុន​រដូវ
​    ​ទោះបី​អាកា​រៈ​ផ្លូវកាយ​ដូចជា ហើម​តាម​ដងខ្លួន ហើមពោះ កើតមុន ឃ្លាន​អាហារ​រស់ជាតិ​ខ្លាំង ឬ​អាកា​រៈ​ឆាប់​ខឹងឆេវ​ឆាវ​ក្ដី ទាំងអស់នេះ អាច​កែខៃ​បាន​ដោយ​ទទួលទាន សាច់មាន់ សាច់ជ្រូក សាច់គោ ទឹកដោះគោ ថ្លើម អាហារ​សមុទ្រ គ្រំ បាយ​អង្ករសម្រូប បន្លែ​ពណ៌​បៃតង ផ្លែ​ប៉ោម ម្នាស់ ព្រោះ​អាហារ​ទាំងនេះ​សម្បូរ​ទៅដោយ​សារធាតុ​ស​ង្ទ័​សី ដែល​នឹង​ជួយ​សម្រួល​តុល្យភាព​របស់​រាងកាយ នឹង​ចិត្តគំនិត​។ ប៉ុន្ដែ​កុំ​ភ្លេច​ផ្ដល់​អាហារ បង្កើន​សម្រស់​ដល់​ស្បែក​ក្នុងពេល​មាន​រដូវ ដោយ​អាហារ​មាន​វីតាមីន A ដូចជា ប្រូ​ខូលីន ការ៉ុត ស្វាយ​ទុំ ល្ហុង​ទុំ ព្រោះ​ពេលនេះ​រាងកាយ​ស្បែក​របស់​អ្នក​មើលទៅ​ស្ងួត​ទ្រុឌទ្រោម​ខ្លាំង​។​

​    ​៦- ឈឺ​សាច់ដុំ គ្មាន​កម្លាំងកំហែង
​    ​អាកា​រៈសាច់​ដុំ​គ្មាន​កម្លាំងកំហែង ភាគច្រើន​បណ្ដាលមកពី​កោសិកា​ប្រសាទ​ចាប់ផ្ដើម​ថមថយ​អ្នក​គួរ​ដោយ​ស្រាយ ដោយ​ទទួលទាន​ប្រូ​ខូលីន ត្រី​តូចៗ​ទំពា​ទាំង​ឆ្អឹង ទឹកដោះគោ ស៊ុត ដើម្បី​ឲ្យ​បាន​ជាតិ​កាលស្យូម (Calcium) យកទៅ​ចិញ្ចឹម​កោសិកា​ប្រសាទ ចំណែក​អ្នក​ដែរ​ឈឺ​ចុក​រួយ​តាម​ខ្លួនប្រាណ គួរ​ទទួលទាន​ផ្ទី សណ្ដែក​សំបក​រឹង គ្រាប់​ឈូករ័ត្ន ចុង​អង្គរ​សំលី ដែលមាន​ជាតិ​ម៉ាញ៉េ​ស្យូ​ម (Magnesium) ម៉ាញ៉េ​តិច ច្រើន​ជួយ​ឲ្យ​សាច់ ដុំ​ធ្វើការ​បានល្អ និង​ធូ​ស្រាល​។​


​    ​
​    ​៧- ទន់​ភ្នែក សម្លឹងមើល​មិន​ច្បាស់
​    ​អាហារ​បំប៉ន​ឲ្យ​ស្បែក​មានដូចជា ស្លឹក​បាស ខាត់ណា ម្ទេស បន្លែ​ពួយ​ឡេ ដំឡូងជ្វា​ព្រោះ​បន្លែ​ពួក​ទាំងអស់នេះ មាន​សារធាតុ​លូ​តេ​អ៊ី​ន (Lutein) និង​ស៊ី​សាន​ធី​ន (Zzeaxanthin) ច្រើន​ជួយ​ការពារ​មិន​ឲ្យ​សរសៃប្រសាទ និង​កញ្ចក់ភ្នែក ចុះ​អន់ថយ​។ ប៉ុន្ដែ​បើ​ចង​ឲ្យ​ភ្នែក​ភ្លឺ​ថ្លា​មើលឃើញ​ច្បាស់​កុំ​ភ្លេច​ទទួលទាន​ការ៉ុត ស្ពៃ ល្ពៅ​ជាប្រចាំ​ផង​នឹង​ទទួលបាន​សារធាតុ​បេ​តា​-​ខា​រ៉ូ​ទីន (Beta-Carotene) វា​បំប៉ន​កែវ ភ្នែក​មិន​ឲ្យ​ថមថយ​មុន​វ័យ​ទៀតផង​។​

​    ​៨- គេង​មិន​លក់​
​    ​ដំបូង​អ្នក​ត្រូវ​ផ្អាក​ទទួលទាន​អាហារ​ដែល​នាំ​ឲ្យ​គេង មិន​លក់ ដូចជា កាហ្វេ តែ ទឹកក្រូច​មាន​ហ្គាស់ នឹង​សូកូឡា​ក្ដៅ ដែល​ពោ​ពេញ​ទៅដោយ​ជាតិ​កាហ្វេ​អ៊ី​ន​។ គួរ​ទទួលទាន​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ ចេក ឬ​ដំឡូងបារាំង​ស្ងោរ បន្ទាប់ពី​អាហារ​ពេល​ល្ងាច​នឹង​ជួយ ឲ្យ​អ្នក​គេង​លង់លក់​សែន​ស្រួ​ន​ក្នុង​ដំណេក​ជាមិនខាន​៕

adverise with khmeread

មតិយោបល់