adverise with khmeread 1

​តើ​នឹងមាន​អ្វី​កើតឡើង​ពេល​អត្ត​ព​លិ​ក​កូរ៉េខាងជើង​វិលត្រឡប់​ទៅ​ស្រុក​វិញ​ដោយ​មិនបាន​ដណ្តើម​មេដាយមាស ៥ គ្រឿង​?

​    ​ជំនឿ​ចិត្ត​ដ៏​មុតមាំ​របស់​កូរ៉េ​កុ​ម្មុយ​និ​ស្ត​ដែលថា អត្ត​ព​លិ​ក​របស់ខ្លួន​នឹង​ចាក​ចេញពី​ទីក្រុង​រី​យ៉ូ​ជាមួយនឹង​មេដាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នោះ ឥឡូវ​មិនបាន​ដូច​បំណង​នោះទេ ដែល​បញ្ហា​នេះ​នឹងធ្វើ​ឱ្យ​អត្ត​ព​លិ​ក​ដែល​បាន​ចូលរួម​ទទួលរង​សម្ពាធ​ពី​លោក​គីម​ជុង​អ៊ុន​នៅពេល​ពួកគេ​មកដល់​ទីក្រុង​ព្យុងយ៉ាង​វិញ​។​

​    ​នៅពេល​មកដល់​ទីក្រុង​រី​យ៉ូ​កាលពី​ថ្ងៃទី ២៨ ខែកក្កដា លោក Yun Yong-bok មន្ត្រីជាន់ខ្ពស់​នៃ​គណៈប្រតិភូ​កីឡា​កូរ៉េខាងជើង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា "​យើង​មិន​បានមក​ទីនេះ​ដើម្បី​ឈ្នះ​មេដាយមាស ៥ នោះទេ​"​។​

​    ​បើ​យោងតាម​វេ​ប​សាយ Korea Times បានឱ្យដឹងថា មេដឹកនាំ​កូរ៉េខាងជើង​បាន​បញ្ជា​ឱ្យ​គណៈកម្មការ​កីឡា​ជាតិ​ឱ្យ​ត្រឡប់មក​ប្រទេស​កំណើត​វិញ​ជាមួយ​មេដាយមាស​យ៉ាងតិចណាស់​ចំនួន ៥ គ្រឿង​និង​មេដាយ​ដទៃទៀត​ចំនួន ១២ គ្រឿង​។​

​    ​ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​បានបង្ហាញ​ថា អត្ត​ព​លិ​ក​កូរ៉េខាងជើង​ចំនួន ៣១ រូប​ដែល​បាន​ចូលរួម​ក្នុង​វិញ្ញាសា​ចំនួន ៩ បានឈ្នះ​មេដាយមាស ២ មេដាយប្រាក់ ៣ និង​សំ​រិ​ទ្ធិ ២ គ្រឿង​ប៉ុណ្ណោះ ដែល​នេះ​ជា​លទ្ធផល​ដ៏​គួរឱ្យ​ខកចិត្ត បន្ទាប់​ក្រុម​កីឡាករ​កូរ៉េខាងជើង​បានឈ្នះ​មេដាយមាស ៤ គ្រឿង និង​សំរឹទ្ធិ ២ គ្រឿង​កាលពី​អូឡាំពិក ២០១២ នៅ​ទីក្រុង​ឡុង​ដ៍​។​

​    ​លោក​សាស្ត្រាចារ្យ Toshimitsu Shigemura នៅ​សាកស​វិទ្យាល័យ Tokyo's Waseda University និង​ជា​អ្នក​សង្កេត​សកម្មភាព​ការដឹកនាំ​របស់​កូរ៉េខាងជើង បាន​និយាយថា "​អ្នក​ដែល​បានឈ្នះ​មេដាយ នឹង​ទទួល​បានការ​តបស្នង​ជាមួយ​ការបែងចែក​លំនៅដ្ឋាន​ល្អៗ របប​អាហារ​សមរម្យ ឡាន​មួយគ្រឿង​និង​ប្រហែលជា​រង្វាន់​ផ្សេងទៀត​ពីរ​បប​នេះ ប៉ុន្តែ​លោក​គីម​ច្បាស់​ជា​ខឹង និង​ខកចិត្ត​ចំពោះ​លទ្ធផល​ទាំងនេះ​។ អ្នក​ដែល​ធ្វើឱ្យ​គាត់​បាក់មុខ​ប្រហែលជា​នឹងត្រូវ​បានដាក់​ទោស​ដោយ​រើ​ពួកគេ​ទៅផ្ទះ​អន់ៗ កាត់បន្ថយ​របប​អាហារ និង​នៅក្នុង​សេណា​រី​យ៉ូ​ដ៏​អាក្រក់​មួយទៀត​នោះ​គឺថា ពួកគេ​នឹងត្រូវ​បានដាក់​ទោស​ដោយ​បញ្ជូនទៅ​តំបន់​រ៉ែ​ធ្យូងថ្ម​"​។​

​    ​មានការ​រាយការណ៍​មួយ​ថា បន្ទាប់ពី​ក្រុមបាល់ទាត់​កូរ៉េខាងជើង​ចាញ់​ព័រ​ទុយ​ហ្គា​ល់ ៧-០ នៅ World Cup ២០១០ ក្រុម​គ្រូបង្វឹក​មួយចំនួន​និង​កីឡាករ​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​កែប្រែ​ឬក៏​កំណត់ឱ្យ​ធ្វើការ​នៅតាម​តំបន់​រ៉ែ​។​

​    ​ទោះយ៉ាងណា លោក Kim Myong-chol នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សន្តិភាព​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក និង​ជា​អ្នកនាំពាក្យ​មិន​ផ្លូវការ​មួយរូប​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ទ​ទួ​ច​ថា អត្ត​ព​លិ​ក​ទាំងអស់​នឹង​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ជាមួយ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ត្រូវបាន​ចាត់ទុកជា​វីរបុរស​៕

ប្រភព៖ Telegraph

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់