adverise with khmeread Unnamed %281%29

ឃាត់បុរសម្នាក់ពីបទប៉ុនប៉ងមនុស្សឃាត

    ភ្នំពេញ ៖ ប៉ូលិសខណ្ឌឫស្សីកែបានស្រាវជ្រាវបង្ក្រាបករណីហិង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត នៅយប់ថ្ងៃទី២៣ សីហា បន្ទាប់ពីបានធ្វើសកម្មភាពវាយ និងដេញកាប់ជនរងគ្រោះកាលពីថ្ងៃទី២១ សីហា ឆ្នាំ២០១៦ វេលាម៉ោង៣ និង៣០នាទីទៀបភ្លឺនៅ ចំណុចផ្លូវជាតិលេខ៥ ក្រុមទី២០ ភូមិសាមគ្គី សង្កាត់-ខណ្ឌឬស្សីកែវ។

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ហេង ហាក់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ១៤៥ ផ្លូវបេតុង ក្រុមទី១៤ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ មុខរបរលក់ដូរ។

    ប៉ូលិសបន្តថា ពេលកើតហេតុរួចជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចបានបើកការស្រាវជ្រាវរហូតកំណត់ បានអត្តសញ្ញាណជនសង្ស័យ។

    លុះដល់ថ្ងៃទី២៣ សីហា ឆ្នាំ២០១៦ វេលាម៉ោង៩យប់ផ្នែកជំនាញខណ្ឌប៉ុស្តិ៍ចេញល្បាតក្នុងមូលដ្ឋានបានឃើញឈ្មោះ តាំង វិឌ្ឍី ហៅ អ៊ុក ដើរនៅក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ក៏ធ្វើការឃាត់នាំមកប៉ុស្តិ៍ធ្វើការសាកសួរ ហើយបានសារភាពថារូបគេពិតជាបានវាយឈ្មោះ​ ហេង ហាក់ មួយដៃ និងយកដាវដេញកាប់ប្រាកដមែន។

    បច្ចុប្បន្នប៉ូលិសខណ្ឌបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕


 

adverise with khmeread

មតិយោបល់