2

ក្រុម​កំពង់ស្ពឺ និង​ការិយាល័យ​កណ្តាល​-​គ ឡើង​វគ្គ ៨ ក្រុម​ចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍ ACLEDA-John Brinsdan CUP ២០១៦

​    ​ភ្នំពេញ​៖ ក្រុម​ខេត្តកំពង់ស្ពឺ និង​ក្រុម​ការិយាល័យ​កណ្តាល​-​គ បាន​ឡើងទៅ​កាន់​វគ្គ​បន្ត ៨ ក្រុម​ចុងក្រោយ​ដូចគ្នា បន្ទាប់ពី​បាន​យកឈ្នះ​លើ​គូប្រកួត​រៀងៗ​ខ្លួន នៅ​វគ្គ​ខ្វែង​ពូ​ល នៅ​ទីលាន​វេ​ស្ទើ​ន​នៃ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​ធនាគារ ACLEDA-John Brinsdan លើក​ទី ៦ រដូវ​កាល ២០១៦​។​

​    ​ក្រុម​ខេត្តកំពង់ស្ពឺ ដែល​បាន​ឡើងទៅ​កាន់​វគ្គ ៨ ក្រុម​នេះ គឺ​បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​ផ្សារ​ដើមថ្កូវ​ដោ​យុ​លទ្ធផល ៣-០​។ ៣ គ្រាប់​របស់​ក្រុម​កំពង់ស្ពឺ​ធ្វើ​សម្រេច​ដោយ​កីឡាករ សុទ្ធ វុត្ថា​, កីឡាករ អិន រតនៈ ខណៈ ១ គ្រាប់​ចុងក្រោយ​ជា​គ្រាប់​បាល់ Own Goal របស់​ក្រុម​ផ្សារ​ដើមថ្កូវ​។ ក្រុម​ខេត្តកំពង់ស្ពឺ ជា​ក្រុម​ខ្លាំង​មួយ ដែល​បាន​ឆ្លងកាត់​វគ្គ​សន្សំ​ពិន្ទុ​ហើយ​បាន​ឆ្លង​មកដល់​វគ្គ ១៦ ក្រុម​ចុងក្រោយ​។​

​    ​លោក ហម សុខ​នោ តំណាង​ក្រុម​កំពង់ស្ពឺ​បានឱ្យដឹងថា នៅ​វគ្គ ៨ ក្រុម​នាពេល​ខាងមុខនេះ ក្រុម​កំពង់ស្ពឺ​នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម​ការិយាល័យ​ក​ណ្តា​ល​.​គ ដោយ​លោក និង​សមាជិក​ក្រុម​ទាំងអស់​បាន​ប្តេជ្ញា​រួមគ្នា​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ស្វែងរក​ជ័យជម្នះ​មួយ​សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផងដែរ​។

​    ​លោក​អះអាងថា ប្រសិនបើ​ក្រុម​របស់លោក​អាច​ប្រកួត​ឈ្នះ ៣ លើក​ទៀត នោះ​គឺ​ក្រុម​របស់លោក​នឹង​ក្លាយជា​ម្ចាស់​តំណែង​ជើងឯក​ពានរង្វាន់ ACLEDA-John Brinsdan លើក​ទី ៦ រដូវ​កាល ២០១៦ នេះ​តែម្តង​។​

​    ​ចំណែកឯ ១ ក្រ​កួត​ទៀត គឺ​ក្រុម​ការិយាល័យ​កណ្តាល​-​គ បាន​យកឈ្នះ​ក្រុម​វិមាន​ចតុមុខ​ដោយ​លទ្ធផល​បច្ចេកទេស ១-០ ដោយ​ជ័យ​ជ​ម្នេះ​នេះ​ធ្វើ​ឲ្យ​ការិយាល័យ​កណ្តាល​-​គ​ឡើងទៅ​កាន់​វគ្គ ៨ ក្រុម​ចុងក្រោយ ខណៈ​គូប្រកួត​របស់ខ្លួន​គឺ​វិមាន​ចតុមុខ​ត្រូវ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ខ្វែង​ពូ​ល​នេះហើយ​។ ១ គ្រាប់​របស់​ក្រុម​ការិយាល័យ​កណ្តាល​-​គ​ធ្វើ​សម្រេច​ដោយ​កីឡាករ ធី សារ៉ាត់ នៅ​នាទី​ទី ៤៤ ដោយ​លទ្ធផល​នេះ​រក្សាបាន​រហូតដល់​ប​ញ្ច​ប់​ការប្រកួត ៩០ នាទី​តែម្តង​។​

​    ​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​កីឡាបាល់ទាត់​របស់​ធនា​គារ​អេស៊ីលីដា ភីអិលស៊ី ដែល​ធ្វើឡើង​រៀងរាល់​ឆ្នាំនេះ គឺធ្វើឡើង​ក្នុង​គោលដៅ​ចម្បង​ធំៗ​មួយចំនួន ដើម្បី​ផ្តល់ឱកាស​ដល់​កីឡាករ​ក្រៅ​អាជីព​នានា​ទូទាំងប្រទេស ដែលជា​បុគ្គលិក​របស់​ធនាគារ​មួយ​នេះ​បាន​លេង​កីឡា​ដើម្បី​សុខភាព​មាំមួន មិត្តភាព និង​សាមគ្គីភាព​ជាមួយគ្នា​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត ហើយ​តាមរយៈ​ព្រឹត្តិការណ៍​នេះ ក៏​ជាការ​រួមចំណែក និង​បំផុសស្មារតី​ដល់​បណ្តា​យុវជន និង​មហាជន​នានា​ឱ្យ​ងាក​មកលេង​កីឡា​ដើម្បី​សុខមាលភាព​ល្អ​ផងដែរ​៕​

មតិយោបល់