adverise with khmeread Unnamed %281%29

រថយន្តដឹកកុងតឺន័រក្រឡាប់នៅចិញ្ចើមផ្លូវដោយសារតែបើកជែងពេលមានភ្លៀង

    ភ្នំពេញ ៖ មានករណីរថយន្តដឹកកុងតឺន័រ១គ្រឿងបានក្រឡាប់ ដោយសារតែអ្នកបើកបរបើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គនៅពីមុខក៏ជាន់ហ្វ្រាំងបង្ខំ បណ្តាលឱ្យក្រឡាប់នៅចិញ្ចើមផ្លូវតែមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនោះឡើយ។

    គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចស្ពានចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

    ប៉ូលិសនិយាយថា រថយន្តដែលជួបគ្រោះថ្នាក់ម៉ាក ISUZU ពណ៌លឿង ជារបស់ក្រុមហ៊ុន ‍‍‍‍"ឆាយដាយ" ពាក់ស្លាកលេខ ភ្នំពេញ 3D-1579។ ចំណែកកន្ទុយខាងក្រោយពាក់ស្លាក់លេខ ក្រុងព្រះសីហនុ 4A-8111 ពោលគឺក្បាលរថយន្តពាក់ស្លាកលេខផ្សេង រីឯរ៉ឺម៉កសម្រាប់ដឹក កុងតឺន័រពាក់ស្លាកលេខផ្សេង។

    ក្រោយកើតហេតុអ្នកបើកបរមិនប្រាប់អត្តសញ្ញាណឡើយ ហើយក៏មិនរត់ចោលរថយន្តដែរ
ដោយសារករណីនេះមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ប៉ុន្តែបង្កការខូចខាតដល់សាច់ផ្លូវជាតិ។

    ប៉ូលិសបញ្ជាក់ថា ករណីក្រឡាប់រថយន្តដឹកទំនិញនេះមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃទេ
ដូច្នេះហើយសមត្ថកិច្ចមិនបានឃាត់ទុកឡើយគឺខាងម្ចាស់ក្រុមហ៊ុនជាអ្នកយករថយន្តមកស្ទូចហើយបើកចេញទៅកាន់ក្រុមហ៊ុនបាត់ទៅ៕


 

adverise with khmeread

មតិយោបល់