Unnamed %284%29

ប៉ូលិសខេត្តព្រះសីហនុវ៉ៃខ្នោះ២នាក់ជំនាញខាងលក់គ្រឿងញៀន

    ព្រះសីហនុ ៖ កម្លាំងប៉ូលិសជំនាញខេត្តព្រះសីហនុ បានបង្ក្រាបករណីលក់ចែកចាយគ្រឿង​ញៀន មួយករណី នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ថ្ងៃទី២៣ សីហា ឆ្នាំ២០១៦ វេលាម៉ោង៧ និង៣០នាទីយប់។

    ប៉ូលិសនិយាយថា ជនសង្ស័យ ១-ឈ្មោះ វិញ វណ្ណចិត្រា ភេទប្រុស អាយុ៣៧ឆ្នាំ និង២-ឈ្មោះ មាស សាវុធ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

    ប្រតិបត្តិការនេះប៉ូលិសដកហូតបានថ្នាំញៀន ចំនួន២កញ្ចប់ធំ និង២៥កញ្ចប់តូច ទូរស័ព្ទ​ដៃ ១គ្រឿង និងជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង  រួចបញ្ជូនទៅខេត្តកសាងសំណុំរឿងឡើងតុលាការ៕


 

មតិយោបល់