Unnamed %281%29

ប៉េអឹមឃាត់ខ្លួនបុរសម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយគ្រឿនញៀន

    បាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង បានធ្វើការឃាត់ខ្លួនបុរសម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចភូមិដូង ឃុំបឹងរ៉ាំង ស្រុកកំរៀង ខេត្តបាត់ដំបងនៅវេលាម៉ោង០៤ និង៣០នាទី ទាបភ្លឺថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ។

    មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន នោះមានឈ្មោះ ហេង នីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដូង ឃុំបឹងរ៉ាំង ស្រុកកំរៀង ខេត្តបាត់ដំង។

    មន្ត្រីដដែលបានបន្តថា កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១០គ្រាប់ផងដែរ។

    ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សាកសួរព័ត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕


 

មតិយោបល់