អ្នកណាមិនទាន់ស្គាល់ Cristiano Ronaldo? គាត់គឺជាតារាបាល់ដ៏ល្បីល្បាញ ដែលមនុស្សជុំវិញពិភពលោកស្គាល់សឹងទាំងអស់ ជាពិសេសជំនាញញាក់បាល់ស៊ុតបញ្ចូលទីរបស់គាត់។
ប៉ុន្ដែគាត់មិនមែនត្រឹមតែជាតារាបាល់ទាត់តែប៉ុណ្ណឹងទេ គាត់ក៏ជាអ្នករកស៊ីម្នាក់ ដែលសព្វថ្ងៃគាត់បានបើកសណ្ឋាគារ ៥ កន្លែងហើយ។ លើសពីនេះទៅទៀត គាត់គឺជាតារាកំប្លែកលាក់មុខ ដែលអ្នកទាំងអស់គ្នាមិនបានដឹងសោះ។
ក្រៅពីអាជីពជាកីឡាករបាល់ទាត់ នៅក្រៅទីលានគាត់បានធ្វើឱ្យមនុស្សគ្រប់គ្នាសើចគាត់ម្ដងម្កាលដោយមិនដឹងខ្លួន។ តាមរយៈវីដេអូខាងក្រោមនេះ អ្នកប្រហែលជាមិនអាចទប់សំណើចបានដោយសារកាយវិការប្លែកៗ ដែលគាត់បានបង្ហាញក្រៅទីលាន៕
