adverise with khmeread 0

មើល Premier League រាល់ថ្ងៃ តើមានដឹងថា តារារូបណាលេចធ្លោប្រចាំក្រុមនីមួយៗក្នុងរដូវកាលថ្មីនេះទេ?

    ​បន្ទាប់ពី​រដូវ​កាល​ថ្មី​នៃ​បាល់ទាត់​អាជីព​កំពូល​អង់គ្លេស Premier League បាន​ចាប់ផ្តើមបាន​ពីរ​សប្តាហ៍​កន្លងមកនេះ វា​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ជាទីបំផុត​ជាមួយនឹង​លទ្ធផល និង​ការដោះដូរ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយចំនួន ដែល​បាន​កើតឡើង​នា​ដើមរដូវ​កាល​ថ្មី ២០១៦/១៧ នេះ​។​

​    ​ហើយ​ខណៈដែល​ប្រិយមិត្ត​មួយចំនួន​អន្ទះសារ​ចង់ដឹង​ពី​លទ្ធផល​ចុងបញ្ចប់​នៃ​លី​ក​កំពូល​មួយ​នេះ​នឹង​ទៅជា​យ៉ាងណា​នោះ បណ្តា​ប្រិយមិត្ត​មួយចំនួនទៀត​ក៏​ចង់ដឹង​ផងដែរ​ថា តើ​កំពូល​កីឡាករ​រូប​ណា​ដែលជា​ស្នូល​ដ៏​សំខាន់បំផុត​ប្រចាំ​ក្រុម​នីមួយៗ ដែល​នឹង​ជួយ​ជ្រោមជ្រែង​ក្លឹប​ដើម្បី​ប្រជែង​តំណែង​ជើង​ឯង ឬ ការពារ​ក្លឹប​កុំឱ្យ​ធ្លាក់​ទៅ​លី​ក​លំដាប់​ទី​ពីរ​។​

​    ​តោះ​កុំ​បង្អែរ​បង្អង់​យូរ​ទៅ​មើលថា​តើ​ពួកគេ​ទាំងនោះ​គឺជា​នរណា​ខ្លះ​ដែល​ស្ថិតនៅក្នុង​បញ្ជី​ខាងក្រោម​នេះ​ទាំងអស់គ្នា​!

    ​១. Arsenal៖ Alexis Sanchez - តារាបាល់ទាត់​អន្តរជាតិ​ឈី​លី​រូបនេះ​ថ្វី​ត្បិត​មិនមែនជា​ខ្សែប្រយុទ្ធ​ចំ​តួ ប៉ុន្តែ​គាត់​អា​ចរក​គ្រាប់​បាល់​ចំនួន ២០​គ្រាប់​កាលពី​រដូវ​កាល​មុន ហើយក៏​ត្រូវបាន​គេ​ចាត់ទុកជា​កីឡាករ​ដ៏​ពិបាក​ចាប់​បំផុត​ផងដែរ​ក្នុង​លី​ក​អង់គ្លេស​។​

​    ​២. Bournemouth៖ Callum Wilson - ទោះបីជា​បញ្ហា​របួស​បាន​បំផ្លាញ​គាត់​ស្ទើរ​ពេញ​មួយ​រដូវ​កាល កីឡាករ​រូបនេះ​នៅតែ​ស្នូល​នាំមុខ​ដ៏​សំខាន់បំផុត​របស់​ក្លឹប​។     

​    ​៣. Burnley៖ Andre Gray - មាន​ក្រសែភ្នែក​ជាច្រើន​កំពុង​ត្របាញ់​មកលើ​កំពូល​តារា​ឆ្នើម​របស់ Burnley ដែល​ផ្ទេរ​ចេញពី​លី​ក​គ្មាន​លំដាប់​របស់​អង់គ្លេស​រូបនេះ ដែល​គាត់​គឺជា​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​នៅ Championship កាលពី​រដូវ​កាល​មុន​។ តើ​គាត់​នឹង​អាចជា Vardy ទី​ពីរ​ទេ​?

​    ​៤. Chelsea៖ Eden Hazard - ប្រសិនបើ​គាត់​ត្រឡប់​មកកាន់​ទម្រង់​ដើម​របស់គាត់​វិញ សម្ពាធ​ខាងក្រោម​របស់​ខ្សែការពារ​ក្រុម​នីមួយៗ​ពិតជា​ធ្ងន់ធ្ងរ​បំផុត​។​

​    ​៥. Crystal Palace៖ Yohan Cabaye - ទម្រង់​លេង​លំដាប់ថ្នាក់​ពិភពលោក​របស់គាត់​ធ្វើឱ្យ​ក្រុម​មិនអាច​ខ្វះ​គាត់​បានឡើយ​។​

​    ​៦. Everton៖ Gerard Deulofeu - គាត់​ជា​អ្នកមាន​វេទមន្ត​នៅលើ​ការ​បណ្តើ​របាល់​ម្នាក់ ហើយ​ប្រសិនបើ​គាត់​អាច​រក្សា​ទម្រង់​របស់គាត់​បាន​នឹង​ជួយ​រុញ Everton ឡើងទៅ​លំដាប់ថ្នាក់​ល្អ​ជាមិនខាន​។

​    ​៧. Hull៖ Curtis Davies - ខ្សែការពារ​ដ៏​មាន​ទេពកោសល្យ ជា​ផ្នែក​ដ៏​រឹងមាំ​និង​សំខាន់បំផុត​របស់​ក្រុម​។​

​    ​៨. Leicester City៖ Nampalys Mendy - សម្ពាធ​នឹង​ធ្លាក់​ទៅលើ Mendy ក្នុងការជំនួស​តំណែង​ដ៏​សំខាន់បំផុត​របស់ N'Golo Kante ដើម្បី​បញ្ជូន​បាល់​ទៅ​តំបន់​ប្រយុទ្ធ​របស់ខ្លួន​។​

​    ​៩. Liverpool៖ Philippe Coutinho - តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ គឺជា​អំណោយ​ដ៏​ធំធេង​បំផុត​នៅលើ​ទឹកដី Anfield​។​

​    ​១០. Manchester City៖ Kevin De Bruyne - គាត់​គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដទៃទៀត​ក្នុង​ក្រុម​ដែល​អាច​បោះជំហាន​កាន់តែ​ខ្ពស់​ក្រោម​ការដឹកនាំ​របស់ Guardiola​។​

​    ​១១. Manchester United៖ Paul Pogba - គ្មាន​អ្វីដែល​ត្រូវ​ឆ្ងល់ Pogba ត្រូវ​បានដាក់​ស្លាក​ជា​កីឡាករ​សំខាន់បំផុត​រួចទៅហើយ​ដោយ Jose​។

​    ​១២. Middlesbrough៖ Victor Valdes - អតីត​តារាបាល់ទាត់​ចាស់វស្សា​របស់ Barcelona រូបនេះ​ធ្លាប់ជា​កីឡាករ​ដ៏​ជោគជ័យ​បំផុត ហើយ​គាត់​នឹង​អាចជា​ការចុះហត្ថលេខា​បំផុសគំនិត​ក្រុម​ផងដែរ​។​

​    ​១៣. Southampton៖ Charlie Austin - ខ្សែប្រយុទ្ធ​រូបនេះ​នឹង​ក្លាយទៅជា​កីឡាករ​ដែល​យើង​ត្រូវ​ឃ្លាំមើល ក្រោយ​ការចាកចេញ​របស់ Graziano Pelle ទៅកាន់​លី​ក​ចិន​។​

​    ​១៤. Stoke City៖ Joe Allen - គាត់​គឺជា​តារាបាល់ទាត់​លេចធ្លោ​ម្នាក់​នៃ Euro 2016 នឹង​ក្លាយទៅជា​អ្នក​ចែក​បាល់​កណ្តាល​ដ៏​សំខាន់បំផុត​នៃ​បេះដូង​របស់​ក្លឹប ដែល​យើង​នឹង​ទន្ទឹងរង់ចាំ​មើល​ក្រោយ​ការចាកចេញ​ពី​ហង្ស​ក្រហម​។​

​    ​១៥. Sunderland៖ Jermain Defoe - គ្រាប់​បាល់​ទាំង ១៥​គ្រាប់​របស់គាត់​បាន​ជួយ​ស្រោចស្រង់​ជីវិត​របស់ Sunderland កាលពី​រដូវ​កាល​មុន ហើយ​ពួកគេ​នឹង​សង្ឃឹមថា​គាត់​នឹង​អាចដឹកនាំ​ពួកគេ​ទៅកាន់​ភាព​ត្រចះត្រចង់​ម្តងទៀត​។​

​    ​១៦. Swansea៖ Fernando Llorente - ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​គឺ​ត្រូវបាន​គេ​រំពឹងថា​ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់បំផុត​សម្រាប់​ក្រុម​។​

​    ​១៧. Tottenham៖  Dele Alli - ខ្សែបម្រើ​កណ្តាល​អន្តរជាតិ​អង់គ្លេស​រូបនេះ បាន​រក្សា​នូវ​តុល្យភាព​នៃ​ទម្រង់​ដ៏​ល្អឥតខ្ចោះ​របស់គាត់​បាន​យ៉ាង​ប្រសើរ​ទាំង​នៅក្នុង​ក្លឹប និង​ឈុត​ជម្រើសជាតិ​។​

​    ​១៨. Watford៖ Troy Deeney - ប្រធាន​ក្រុម​ដ៏​ស្មោះស្ម័គ្រ​រូបនេះ​គឺជា​តួអង្គ​សំខាន់បំផុត​ក្រោយ​បដិសេធ​ដំណើរ​ផ្សងព្រេង​ជាមួយ Leicester ដើម្បី​បន្ត​ស្នាក់នៅ​ជាមួយ​ក្រុម​។​

​    ​១៩. West Brom៖ Jonny Evans - កីឡាករ​ដ៏​រហ័ស​បំផុត​ក្នុង​យុទ្ធសាស្ត្រ​ការពារ​របស់ Tony Pulis ដែល​ដៃគូ​ប្រកួត​ពិតជា​បែកញើស​ដើម្បី​រក​គ្រាប់​បាល់​។​

​    ​២០. West Ham៖ Dimitri Payet - ទ​ង្រ​ង់​លេង​ដ៏​ល្អឥតខ្ចោះ​អាច​លេង​គ្រប់​ស្ថានភាព ដែល​ក្លឹប​ធំៗ​ក្នុង​តំបន់​ប៉ុនប៉ង​តែ​មិនបាន​សម្រេច តើ Payet អាច​ចម្លង​ទម្រង់​ដ៏​ពិសេស​របស់គាត់​ដូច​រដូវ​កាល​មុន​បាន​ដែរឬទេ​?៕

adverise with khmeread
ប្រភព៖ Express

មតិយោបល់