adverise with khmeread Untitled 1

ចាស់ព្រើល!!!!

​    ​តា​ចាស់​រស់នៅ​រដ្ឋ​ល្វី​ស​ស្វា​ណា​ម្នាក់​មាន​ដី​កសិដ្ឋាន​ធំ​មួយ​ទុកចោល​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​។ គាត់​ក៏មាន​ស្រះ​ទឹកធំ​មួយ​នៅ​ខាងក្រោយ​កសិដ្ឋាន​នោះ​ផងដែរ​។ វា​មាន​ទំហំ​ប៉ុន​អាង​ហែល​ទឹក​ខ្នាត​អន្តរជាតិ​មួយ ដូច្នេះ​ថ្ងៃមួយ​គាត់​ក៏បាន​សម្រេចចិត្ត​កែច្នៃ​ស្រះ​ទឹក​នេះ​ឱ្យ​ស្រស់ស្អាត ដោយបាន​ដាក់​តុ​សម្រាប់​អាហារ​ភិ​កនិក កន្លែង​អាំង​សាច់ និង​ដាំ​ដើម​ប៉ម ព្រមទាំង​ដើម​ជាច្រើន​ទៀត​នៅ​ទីនោះ​។

​    ​នៅ​ល្ងាច​មួយ បុរស​កសិករ​វ័យ​ចំណាស់​រូបនេះ​បានសម្រេច​ចិត្ត​ចុះទៅ​មើល​ស្រះ​ទឹក​នោះ ព្រោះ​គាត់​ខានទៅ​ទីនោះ​យូរណាស់​មកហើយ​។ មុនពេល​គាត់​ចុះទៅ​ស្រះ​ទឹក​នោះ គាត់​បាន​ចាប់យក​កន្ត្រក​មួយ​សម្រាប់​បេះ​ផ្លែឈើ​ត្រឡប់មកវិញ​។

​    ​ខណៈ​គាត់​ដើរ​ជិត​ដល់​ស្រះ​ទឹក គាត់​ឭ​សំឡេង​ស្រែក​សើច​ក្អាកក្អាយ​។ ខណៈដែល​គាត់​ចូលទៅ​កាន់តែ​កៀក គាត់​បានឃើញ​ស្រី​ស្អាត​មួយ​ហ្វូង​កំពុង​ងូតទឹក​ស្រាត​នៅក្នុង​ស្រះ​ទឹក​របស់គាត់​។

​    ​គាត់​បានធ្វើឱ្យ​ផ្អើល​ដល់​ពួកនាង ហើយ​ពួកនាង​ក៏​នាំគ្នា​ចុះទៅ​ជ្រៅ​ក្នុង​ទឹកស្រះ​។ ហើយ​មាន​នារី​ម្នាក់​ក្នុងចំណោម​នោះបាន​ស្រែក​ទៅ​លោកតា​ថា "​ពួកយើង​នឹងមិន​ឡើងគោក​ទេ​ដរាបណា​លោកតា​ចាក​ចេញពី​ទីនេះ​!"​។

​    ​តា​ចាស់​ខិល​រូប​នោះបាន​ឆ្លើយតប​វិញ​ថា "​លោកតា​មិនមែន​មក​កន្លែង​នេះ​ដើម្បី​មើល​នាងៗ​ងូតទឹក​ស្រាត ឬក៏​ចង់ឱ្យ​នាងៗ​ចេញពី​ស្រះ​ទឹក​ទាំង​ស្រាត​នោះទេ​"​។

​    ​ដោយ​ដៃ​លើក​កន្ត្រក​ឡើងទៅ​លើ លោកតា​បាន​និយាយថា​..."​តា​មក​ទីនេះ​គ្រាន់តែ​មកឱ្យ​ចំណី​ក្រពើ​ប៉ុណ្ណោះ​!"​។

​    ​អ៊ីចឹង​បាន​ថា ចាស់ៗ​មួយចំនួន​គិត​រហ័ស​ជាង​ក្មេង​ទៅទៀត​!!!!!

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់