ដូចភាពយន្តភាគលើកមុនដែរ នៅក្នុងរឿង “Line Walker” ដែលភាគថ្មីនេះ តារាស្រី Charmaine Sheh សម្តែងជាតួអង្គ Ding Jie ដដែល ប៉ុន្តែដៃគូសម្តែងរបស់នាងបានប្តូរពី Raymond Lam ទៅជា Francis Ng ហើយនាងពិតជាដឹងគុណចំពោះតារាភាពយន្តរូបនេះ។
ដោយត្រូវបានគេដាក់ងារជារាជិនីប្រចាំភាពយន្តទូរទស្សន៍ ប៉ុន្តែតារាស្រី រូបនេះមិនចង់ក្លាយជារាជិនីស្អីនោះទេ ដោយសារតែនាងចាត់ទុកខ្លួនឯងថាជាអ្នកចំណូលថ្មីនៅក្នុងឧស្សាហកម្មនេះ ហើយនៅមានចំណុចជាច្រើនដែលត្រូវសិក្សានិងកែលម្អ។
Charmaine បង្ហាញចេតនាចង់ធ្វើការងារជាមួយនឹងតារាភាពយន្តជើងចាស់ Chow Yun Fat ។ នាងបាននិយាយថា “ឲ្យតែខ្ញុំបានសម្តែងជាមួយ Chow Yun Fat តួអង្គអ្វីក៏គ្មានបញ្ហាដែរ“៕
