adverise with khmeread Rainie yang

សង្ស័យថា Rainie Yang និង Li Ronghao ពិភាក្សាពីរឿងភ្ជាប់ពាក្យ

តារា​ចម្រៀងតៃវ៉ាន់ Rainie Yang និង​តារា​ចម្រៀង​ចិន​ដីគោក Li Ronghao ត្រូវ​បាន​ដឹងឮថា មានទំនាក់ទំនងស្នេហាជាមួយគ្នា​ចាប់ផ្តើម​តាំង​ពី​ដើម​ឆ្នាំ​​មុន ហើយ​អ្នកទាំងពីរ​បាន​បន្ត​ផ្ញើសេចក្តីស្រឡាញ់​ជូនគ្នាទៅវិញ​ទៅមក​តាម​បណ្តាញ​សង្គម Weibo បើទោះបីជា​ពួកគេធ្វើ​ការ​ងារ​នៅប្រទេសផ្សេងគ្នា​ក៏​ដោយ។

Rainie បាន​ក្លាយជា​គោលដៅ​និង​ការដាក់សម្ពាធឲ្យ​រៀបការ​ នៅពេល​ទៅ​​​

ចូល​រួម​កម្មវិធី​កាលពីពីរបីថ្ងៃមុន បន្ទាប់ពី​មិត្តភក្តិជិតស្និទ្ធ​ Michelle Chen បាន​រៀប​ការ​រួចប៉ុន្តែ​ Rainie បាន​ឆ្លើយ​ថា នាង​មិនទាន់សម្រេចចិត្ត​នៅ​ឡើយ​ទេ​។

          កាលពីថ្ងៃទី​១៤​ខែ​សីហា គេឃើញ Rainie និង​ម្តាយ​របស់នាងទទួល​ទាន​នៅអាហារ​ក្នុង​ទីក្រុងប៉េកាំជាមួយគ្នា ហើយលោក Ronghao បាន​នាំ​ម្តាយ​របស់​គាត់​មក​ជាមួយដែរ។ វាទំនងជា​ការ​ជួបគ្នា​រវាងអាណាព្យាបាលទាំងសងខាង ហើយ​គ្រួសារ​ទាំង​​​​​​​​​​​​​​​​​​​​​ពី​រ​ចូល​ចិត្ត​ទទួលទាន​ស៊ុបឆ្នាំងដីដូចគ្នា។ បន្ទាប់ពីទទួល​ទាន​អាហារពេល​ល្ងាច​រួច​ Rainie ដើរ​តាម​ពីក្រោយ​ម្តាយ​របស់ Ronghao ដោយការ​គោរពនិង​កំដរពួកគេ​ផងដែរ។

          នៅ​ថ្ងៃបន្ទាប់មកទៀត គេឃើញ​ Rainie និង Ronghao ធ្វើ​ដំណើរទៅផ្សារ​ទំនើបហាក់ដូចជា​ប្តីប្រពន្ធនឹងគ្នា។ បន្ទាប់មកក៏ត្រឡប់ទៅផ្ទះជាមួយគ្នា ហើយ​មើលទៅដូចជាមានសញ្ញា​កណ្តឹងអាពាហ៍ពិពាហ៍​ចាប់ផ្តើម​រោទ៍ហើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់