adverise with khmeread 1

មូលហេតុ​ដែល​រូបថត​ក្មេង​នេះ​ត្រូវគេ​ដាក់ឈ្មោះថា "Success Kid"

    ​រូបភាព​មួយ​សន្លឹក​ដ៏​ពេញនិយម​នៅលើ​អ៊ី​ន​ធឺ​ណេ​ត ដែល​គេ​បានដាក់​ឈ្មោះថា "Success Kid" វា​គឺជា​រូប​របស់​ក្មេងប្រុស​ម្នាក់​ឈ្មោះ Sammy Griner​។​

​    ​រូបភាព​មួយ​សន្លឹក​នេះ​ត្រូវបាន​ម្ដាយ​របស់គាត់​ឈ្មោះ Laney ជា​អ្នក​ថត នៅពេល​ក្មេងប្រុស​រូបនេះ​អាយុ ១១ ខែ និង​បាន​ផុស​វា​នៅលើ​វេ​ប​សាយ Flickr​។​

​    ​ថ្មីៗ​នេះ​រូបភាព​ថ្មី​របស់ Sammy ត្រូវបាន​ផុស​ដោយ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់​ឈ្មោះ ThoseWhoDoVoodoo​។ រូបភាព​នោះ​លែង​បង្ហាញ​ពី​ក្មេងប្រុស​អាយុ ១១ ខែ​នោះ​ទៀតហើយ ប៉ុន្ដែ​បង្ហាញ​រូប​នៅ​អាយុ ១០ ឆ្នាំ​ម្ដង​ជាមួយនឹង​ឪពុកម្ដាយ​របស់គាត់​។​

​    ​ប្រិយមិត្ត​របស់ "Success Kid" ជាច្រើន​ប្រហែលជា​មិនបាន​ដឹង​ទេ​ថា ហេតុអ្វី​បានជា​ម្ដាយ​គាត់​ថតរូប​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នោះ​បង្ហោះ​លើ​អ៊ី​ន​ធឺ​ណេ​ត​។ ឪពុក​របស់ Sammy ឈ្មោះ Justin ជា​ឪពុក​មួយរូប​ដែលមាន​ជំងឺ​ខូច​តម្រងនោម និង​ត្រូវ​ការដូរ​តម្រងនោម​ថ្មី​។​

​    ​ឪពុក​របស់ Sammy មិនមាន​ប្រាក់​ប្ដូរ​តម្រងនោម​ថ្មី​នោះឡើយ ដោយហេតុនេះ​ទើប​ម្ដាយ​របស់គាត់​យក​រូប​នេះ​ធ្វើជា​យុទ្ធនាការ​ដើម្បី​រៃ​អង្គារ​ប្រាក់​នៅលើ​អន​ឡាញ​ឈ្មោះថា GoFundMe ដោយ​ប្រើ​រូប​របស់ Sammy​។​

​    ​ក្នុង​យុទ្ធនាការ​នោះ​គាត់​បាន​រកប្រាក់​បាន ៧៥.០០០ ដុល្លារ ដោយសារតែ​រូប​របស់ Sammy ល្បី​ខ្លាំង​ហួសការ​ស្មាន ជាហេតុ​នាំឱ្យមាន​អ្នកស្ម័គ្រចិត្ត​ច្រើន​នាក់​ចេញមក​បរិច្ចាគ​ប្រាក់​។​

​    ​ក្រោយពី​ការ​រៃ​អង្គារ​ប្រាក់ Justin បាន​វះកាត់​ជោគជ័យ​ក្នុង​ខែសីហា ឆ្នាំ ២០១៥ ។ ហើយ​នេះ​ជា​មូល​ហេតុដែល​គេ​ដាក់ឈ្មោះ​ឱ្យ​រូប​ក្មេង​នេះ​ថា "Success Kid"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់