adverise with khmeread 14111926 281007838947003 792159639 n

ពលរដ្ឋរាប់រយនាក់ផ្ទុះកំហឹងមកលើ មន្ត្រីអាវុធហត្ថស្រុកខ្សាច់កណ្ដាល ថាចាប់មនុស្សខុសនិតិវិធី ទាំងមិនមានកំហុស រយៈពេលជិត២ថ្ងៃ

    កណ្ដាល ៖ ពលរដ្ឋប្រមាណជិត២០០នាក់បានលើកគ្នាមកតវ៉ានៅមុខទីបញ្ជាការកងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្ដាលនៅព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ២០១៦នេះ ដោយចោទប្រកាន់មកលើ លោក ថេង មករា មេ PM ស្រុកថាប្រើអំណាចចាប់មនុស្សដោយមិនមានដីការចាប់ខ្លួនទាំងដែលគ្នាមិនបានប្រព្រិត្តខុសអ្វីសោះជាហេតុបណ្ដាលឱ្យ ពលរដ្ឋផ្ទុះកំហឹងយ៉ាងខ្លាំងមកលើមន្ត្រីអាវុធហត្ថដែលចាប់មនុស្សស្លូតត្រង់។


 
    ពលរដ្ឋបាននិយាយថា PM ស្រុកខ្សាច់កណ្ដាល អសម្ថភាព អាងអំណាចចាប់គេទាំងមិនមានកំហុស។ លោកស្រី សុខ ស្រីនាង អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានអះអាងថា ពួកគាត់ទាំងអស់គ្នាគឺមកពីភូមិព្រែកល្វា ព្រោះអាណិតនាក់ដែលមិនមានកំហុស តែpm ចាប់ពួកគាត់មកនេះគឺទាមទាឱ្យ PM ដោះលែង ឈ្មោះ សុខ សុផាន់ណាត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិជាមួយ។

    គាត់បន្តទៀតថា ដើមចមដំបូងគឺ បងរបស់លោក ទិត វិច្ឆិកា តារាចំរៀងបានបើកឡាន បុកគេកាលពីម៉ោង៧យប់ថ្ងៃទី១៩ សីហា ឆ្នាំ២០១៦ នៅភូមិខាងលើ ហើយសាម៉ីខ្លួនបានបើក ឡានរត់គេចជាច្រើនម៉ែតខណៈនោះពលរដ្ឋជាច្រើននាក់តាមស្ទាក់ ក៏មានកំហឹងភ្លាមៗនោះ បានវាយម្នាក់មួយដៃបណ្ដាលឱ្យរងរបួស បែកមាត់ លុះដល់ថ្ងៃទី២៣ សីហា ឆ្នាំ២០១៦ នៅម៉ោង១០ថ្ងៃត្រង់ ស្រាប់តែ PMស្រុកហៅជនរងគ្រោះឈ្មោះ សុខ សុផាន់ណាត  ចេញពីផ្ទះហើយចាប់ដាក់ឡានយកមកស្នាក់ការតែម្ដង ដោយមិនមានការស៊ើបសួរអ្វីទាំងអស់ធ្វើឱ្យពលរដ្ឋមានកំហឹងយ៉ាងខ្លាំង។

    លោក តា រាំង ដែលមកចូលរួមតវ៉ាបានអះអាងថា ឈ្មោះ ផាន់ណាត មិនបានវាយគេទេ គាត់ជានាក់ថតរូប post តើមានដៃឯណាមកវាយគេទៅអយុត្តិធម៌ណាស់។

    ឆ្លើយតបនិងការចោទប្រកាន់នេះ លោក ទិត វិច្ឆិកា បានអះអាងថា គាត់មករកយុត្តិធម៌ឱ្យបងគាត់រឿងគ្រោះថ្នាក់ចរាចរណ៍ផ្សេង រឿងវាយបងគាត់ផ្សេង។

    ដោយឡែកលោក ថេង មករា មេអាវុធហត្ថស្រុកបានឱ្យដឹងថា លោកឃាត់តាមការចង្អុលបង្ហាញពីជនរងគ្រោះ តែលោកមិនបានបញ្ជាក់ថាការឃាត់មនុស្សជិត២ថ្ងៃនេះមានដីការ ឬអត់នោះទេឯសាក្សីក៏អត់មានដែរ។

    លោក ទូច អ៊ីណាន អ្នកនាំពាក្យអាវុធហត្ថខេត្តបានឱ្យដឹងថា ការឃាត់នេះគឺដើម្បីសួរនាំទេ បើមិនមានជាប់ពាក់ព័ន្ធនិងដោះលែញវិញហើយគឺបានឆ្លងយោបល់ព្រះរាជអាជ្ញាផងដែរ។ តែយ៉ាងណាពលរដ្ឋបានអស់សង្ឃឹមមកលើ pm ស្រុក ដែលអសសមត្ថ​ភាពចាប់មនុស្សខុស។
ថ្នាក់លើ គួររកនាក់ដែលមានសមត្ថ​ភាពមកធ្វើការបំរើពលរដ្ឋវិញទើបប្រសើរ។

    នេះចេះពួកគាត់ឃើញភាពអយុត្តិធម៌ក៏នាំគ្នាមកតវ៉ា ចុះបើពួកគាត់មិនមកតវ៉ាវិញគ្នាមិនជាប់គុគ ដោយសារចាប់មនុស្សខុសហើយពលរដ្ឋ សូមឱ្យឯកឧត្ដម សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេត្តាដុះក្អែលកូនចៅផង មិនខ្វះទេមនុស្សដែលមានសមត្ថ​ភាពធ្វើការ៕

adverise with khmeread

មតិយោបល់