adverise with khmeread 14114654 281014255613028 1900091979 o

ឃាត់ខ្លួនជនសង្ស័យបីនាក់ ជាមួយថ្នាំញៀន១០កញ្ចប់

    ត្បូងឃ្មុំ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកមេមត់ ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយកន្លែងឃាត់ខ្លួនមុខសញ្ញាសង្ស័យ ចំនួន០៣នាក់ និងថ្នាំញៀន ១០កញ្ចប់​ កាលពីថ្ងៃទី ២៣ សីហា ឆ្នាំ២០១៦ វេលាម៉ោង ២២ និង៣០នាទី។

    ប៉ូលិសនិយាយថា កម្លាំងជំនាញប្រឆាំងបទល្មើគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ០៣ នាក់៖ ទី១.ឈ្មោះ អ៊ឹម រតនៈ ហៅតូរ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ២.ឈ្មោះ ហែម តារា ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទី៣.ឈ្មោះ និត រតនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ 

    បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងថ្នាំញៀន ចំនួន១០កញ្ចប់ បញ្ជូនមកកាន់ អធិការដ្ឋាន នគរបាលស្រុកមេមត់ ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់