adverise with khmeread 1

​ញាក់សាច់​! ឆ្លាក់​អក្សរ​សុំ​រៀបការ​លើ​វាលស្រែ រួច​នាំ​សង្សារ​ជិះ​យន្តហោះ​សារភាព​លើ​មេឃ​

​    ​បុរស​ម្នាក់​បាន​សុំ​មិត្តស្រី​របស់គាត់​រៀបការ​ជាមួយ​ការសុំ​រៀបការ​ដ៏​រ៉ូ​មែន​ទិ​កមួយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី ២៤ សីហា​នេះ ដោយ​ជិះ​ឧទ្ធម្ភាគចក្រ​ពីលើ​វាលស្រែ​មួយ​ដែល​កសិករ​ម្នាក់​បាន​កាត់​ស្រូវ​ចេញ​ដើម្បី​ឆ្លាក់​ចេញ​ជា​ឃ្លា​មួយ​ដែល​សរសេរថា "​តើ​អូន​នឹង​រៀបការ​ជាមួយ​បង​ទេ​?"​។​

​    ​លោក Shyam Thakrar ដែល​ត្រូវបាន​ស្គាល់​ថា Sam បាន​ចំណាយពេល ៥ ខែ​ដើម្បី​រៀបចំ​គម្រោង​សុំ​មិត្តស្រី​របស់គាត់​រៀបការ ដែល​រួមទាំង​ការជួល​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ទៀតផង​។​

​    ​នៅ​អំឡុង​ពេលនោះ លោក Thakrar វ័យ ២៧ ឆ្នាំ បាន​បញ្ចុះបញ្ចូល​កសិក​រ​នៅ​វាលស្រែ​ដែល​ឆ្ងាយ​ពី​ផ្ទះ​របស់គាត់​ដល់​ទៅ ៤៨២ គីឡូម៉ែត្រ​ឱ្យ​កាត់​ស្រូវ​ឱ្យចេញ​ជា​ឃ្លា "​អូន​សម្លាញ់ Sara! តើ​អូន​នឹង​រៀបការ​ជាមួយ​បង​ទេ​?" នៅ​វាលស្រែ​ដ៏​ធំ​មួយ​។​

​    ​អ្វីដែល​ពិសេស​នោះ​គឺ កសិករ​នៅ​ភូមិ Mindrum ក្នុង​តំបន់ Northumberland ភាគ​ឦសាន​ប្រទេស​អង់គ្លេស​បានទទួល​យក​ការបញ្ចុះ​បញ្ចូល​នេះ​។​

​    ​លោក Thakrar ដែល​មកពី​សង្កាត់ Northwood នៃ​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍ ក៏បាន​នាំ​មិត្តស្រី​របស់គាត់​វ័យ ២៤ ឆ្នាំ​ធ្វើដំណើរ​ទៅ​ទីក្រុង Newcastle​។​

​    ​នៅ​ទីនោះ លោក​បាន​លើកឡើងថា អ្នក​ទាំងពីរ​គួរតែ​ប្រើ​បង្កា​ន់​ជិះ​ឧទ្ធម្ភាគចក្រ ដែល​គាត់​ទទួលបាន​កាលពី​ថ្ងៃទី ២១ សីហា​។ ពេល​ស្ថិត​លើ​យន្តហោះ​លោក Thakrar សុំ​នាង​រៀបការ ហើយ​មិត្តស្រី​បាន​ឆ្លើយតប​វិញ​ថា "​យល់ព្រម​"​។

​    ​លោក Thakrar បាន​និយាយថា "​និយាយ​តាម​ត្រង់ ខ្ញុំ​មានគំនិត​នេះ​តាំងពី​ខ្ញុំ​មាន​អាយុ ១៥ ឆ្នាំ​មកម្ល៉េះ​។ ខ្ញុំ​តែងតែ​គិតថា នេះ​ជា​របៀប​ដែល​ខ្ញុំ​ចង់​ធ្វើ​។ ខ្ញុំ​បាន​ទាក់ទង​ជាមួយ​កសិករ​ហើយក៏​បាន​ជួប​កសិករ​ម្នាក់​ដែល​គាត់​និយាយថា គាត់​ធ្លាប់ធ្វើ​ស្រដៀង​នេះ​ពីមុន​ដែរ ប៉ុន្តែ​មិនមែន​ទ្រង់ទ្រាយ​ធំ​បែបនេះ​ទេ​"៕

ប្រភព៖ ITV

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់