adverise with khmeread 14111759 1041799495934965 1341677298 n

ចាប់មិនចេះអស់! ប៉ូលិសស្រុកល្វាឯមឃាត់ខ្លួនជនសង្ស័យបីនាក់ពីបទជួញដូរគ្រឿងញៀនខុសច្បាប់

    កណ្ដាល ៖ មានករណីរក្សាទុកនិងជួញដូរសារធាតុញៀនខុសច្បាប់នៅចំណុចផ្ទះ ឈ្មោះជួប ពៅ ភូមិតាជោ ឃុំសារិការកែវ  ស្រុកល្វាឯម  ខេត្តកណ្តាល កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៤ សីហា ២០១៦។

    ប៉ូលិសនិយាយថា​ ជនសង្ស័យមានគ្នា ចំនួន០៣នាក់៖ ទី១-ឈ្មោះ ឆូ មករា ហៅ តូរ៉ូ ហៅកា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ, ទី២-ឈ្មោះ ភី តារា ហៅ អាវ៉ិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករធ្វើរោងការ, និងទី៣-ឈ្មោះ ណាង នីន ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ជនសង្ស័យខាងលើមាន ទីលំនៅរួមគ្នា ភូមិតាជោ ឃុំសារិកាកែវ  ស្រុកល្វាឯម ខេត្តកណ្តាល។

    វត្ថុតាងដែលប៉ូលិសចាប់យករួមមាន៖ ១-ម្សៅក្រាមពណ៍សថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន២៣ កញ្ចប់តូច, ២-ទូរស័ព្ទចំនួន០២គ្រឿង, ៣-បារីហ្វីន០១កញ្ចប់មាន ចំនួន០៨ ដើម,​ ៤-កាបូបលុយ ចំនួន០១, ៥- ដែកកេះ ចំនួន១៦ដើម និង៦-កូនថង់តូចៗ និង ឧបករណ៏សំរាប់ជក់សារធាតុញៀន មួយចំនួន។

    ប៉ូលិសបន្តថា ដោយសមត្ថកិច្ចកំណត់មុខសញ្ញាបានដាក់កម្លាំងតាមដាន បានឃើញមុខសញ្ញាជនសង្ស័យចំនួន០៣នាក់ខាងលើ កំពុងធ្វើសកម្ម ភាពលក់សារធាតុញៀន (ម៉ាទឹកកក) នៅចំណុចកើតហេតុខាងលើកម្លាំងសមត្ថកិច្ច ក៏បានឃាត់ឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៣កញ្ចប់តូច ក៏បានឃាត់ខ្លួននាំយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនិតិវិធី៕

adverise with khmeread

មតិយោបល់