adverise with khmeread 1

រញ្ជួយ​ដី​នៅ​មី​យ៉ាន់​ម៉ា​ញ័រ​ដល់​ក្រុង​បាងកក​ប្រទេស​ថៃ​

​    ​បាងកក​៖ យោងតាម​មន្ត្រី​ជំនាញ​បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ផែនដី​ដែលមាន​កម្លាំង ៦,៨ រ៉ិចទ័រ​បាន​អង្រួន​នៅ​ភាគ​កណ្តាល​ប្រទេស​មី​យ៉ាន់ម៉ា​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​។​

​    ​ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូ​គ​ព្ព​សាស្ត្រ​អាមេរិក​បាន​និយាយថា គ្រោះ​រញ្ជួយ​នេះ​បាន​វាយប្រហារ​នៅរ​សៀ​ស​ថ្ងៃ​ពុធ​នេះ និង​រញ្ជួយ​ក្នុង​រង្វង់​ប្រហែល ២៥​ គីឡូម៉ែត្រ​ភាគ​ខាងលិច​តំបន់ Chauk នៃ​ទីក្រុង​បុរាណ Bagan​។ ទីភ្នាក់ងារ​នេះ​និយាយថា រញ្ជួយ​ដី​នេះ​ស្ថិតក្រោម​ស្រទាប់ផែនដី​នៅ​ជម្រៅ​ប្រហែល ៨៤ គីឡូម៉ែត្រ​។ នៅ​ជម្រៅ​បែបនេះ រញ្ជួយ​ដី​បង្ក​ការខូចខាត​តិចតួច​ប៉ុណ្ណោះ​នៅ​ផ្ទៃ​ខាងលើ​។ 

​    ​រញ្ជួយ​ដី​នេះ​ក៏​ញ័រ​រាប់រយ​គីឡូម៉ែត្រ​ដល់​ក្រុង​បាងកក​របស់​ថៃ​ផងដែរ​៕​

ប្រភព៖ ABC

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់