adverise with khmeread Image

តារា​ស្រី​ថៃ​អ្នកនាង Lydia Sarunrat មាន​ផ្ទៃពោះ​

    វា​ជា​រឿង​កម្រ​ដែល​តារា​ស្រី​ថៃ​មាន​ផ្ទៃពោះ​ក្នុងអំឡុងពេល​សម្តែង ប៉ុន្តែ​សម្រាប់​តារា​សម្តែង​អ្នកនាង Lydia Sarunrat ដែល​បាន​រៀបការ​អំឡុង​ខែ​មិនា ឆ្នាំ​២០១៥ កន្លងទៅ​ជាមួយ​លោក Mathew Dean ឥឡូវ​មាន​ផ្ទៃពោះ​ហើយ​ក្រោយពី​បាន​រៀបការ​បាន​៩​ខែ បែរជា​សប្បាយរីករាយ​ទៅវិញ​។​
   អ្នកនាង Lydia Sarunrat ដែលជា​តារា​សម្តែង​និង​ជា​តារាចម្រៀង​មាន​ផ្ទៃពោះ​១២​សប្តាហ៍ សម្រាប់​គូ​ស្វាមីភរិយា​ទាំង​២​នេះ ពួកគេ​បាន​រង់ចាំ​ជា​យូរ​ទម្រាំ​តែ​តារា​ស្រី​វ័យ​២៩​ឆ្នាំ​មានកូន​។​
    រីឯ​លោក Mathew Dean ដែលមាន​ពិធីករ​និង​ជា​តារា​សម្តែង​រូបនេះ​ក៏​បង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​ពេល​ដឹងថា​ភរិយា​របស់ខ្លួន​មាន​ផ្ទៃពោះ ហើយ​គេ​សង្ឃឹមថា ពួកគេ​នឹង​បាន​បុត្រ​ដ៏​ស្រស់ស្អាត​នាពេល​ខាងមុខនេះ​៕

adverise with khmeread

មតិយោបល់