adverise with khmeread 14123482 281192218928565 1306883259 o

កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីប្លន់ ខណៈបក្ខពួក០៦នាក់ទៀតរត់គេចខ្លួន

    បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីប្លន់ នៅវេលាម៉ោង០៧ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    ប៉ូលិសនិយាយថា តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្ត បានប្រាប់ឱ្យដឹងថា ជនសង្ស័យ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ភ័ណ ជ្រូក ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    មន្ត្រីកងរាជអាវុធហត្ថដដែល បានបន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅតាម ពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០៣នាក់រួមមានឈ្មោះ៖ ទី១.ឈ្មោះ បាន សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្មាំ រស់នៅបណ្តោះអាសន្នក្នុងបរិវេនក្រុមហ៊ុនផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ទី២.ឈ្មោះ វ៉ាសាន់ មងខេន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, និងទី៣.ឈ្មោះ នូ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    ប៉ូលិសបន្តឱ្យថា ជនរងគ្រោះបានរៀបរាប់ប្រាប់ កម្លាំងកងរាជអាវុធហត្ថថា មុនពេលកើតហេតុ នៅវេលាម៉ោង២១ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបរិវេនកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពួកគេទាំង០៣នាក់ កំពុងតែអង្គុយហូបបាយជាមួយមិត្តភក្តិជុំគ្នា ស្រាប់តែមានជនសង្ស័យមានបក្ខពួកចំនួន ០៧នាក់ បានកាន់ដំបង និងកាំបិតគ្រប់ដៃ ដើរសំដៅមករកខ្លួន រួចបានគំរាមខ្លួនឱ្យប្រគល់ទូរស័ព្ទទាំងអស់យកមកឱ្យជនសង្ស័យ។

    ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យរួចមក កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យក៏បានសារភាពថា ខ្លួនគេ និងបក្ខពួក ពិតជាបានធ្វើដូចអ្វីដែលជាការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន។

    បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កំពុងសាក សួរពត៌មានបន្ថែម អំពីភិនភាគបក្ខពួកទាំង០៦នាក់ទៀតដែលបានរត់គេចខ្លួន ដើម្បីស្រាវជ្រាវតាមយកមកផ្តន្ទាទោសតាមច្បាប់៕

adverise with khmeread

មតិយោបល់